ខ្ញុំឈ្មោះ ឈន ធារី ដែលរស់នៅក្នុងភូមិក្រោល ឃុំគោខ្ចក ស្រុកកំពង់ត្របែកខេត្តព្រៃវែង។ ខ្ញុំមានបងប្អូនច្រើននាក់ ហើយខ្ញុំជាកូនច្បង នៅពេលដែលខ្ញុំយុ១៧ឆ្នាំ ខ្ញុំបញ្ចប់ថា្នក់ទី៩ រួចចាប់ផ្តើមធ្វើការរោងចក្រនៅភ្នំពេញ ប៉ុន្តែ ការងារនោះពិបាក ខ្ញុំបានធ្វើការអស់រយៈពេល១ឆ្នាំ ហើយស្វែងរក កន្លែងធ្វើការផ្សេងទៀត ខ្ញុំធ្លាប់បានធ្វើការងារផ្ទះអោយជនជាតិបរទេស និង បានធ្វើការនៅមត្តេយ្យសិក្សាក្នុងព្រះវិហារ ទាំងអស់ គឺ មានរយៈពេល១០ឆ្នាំ ខ្ញុំបានរស់នៅក្នុងសា្ថនភាពលំបាកអស់កំឡាំង និង បាក់ទឹកចិត្ត ព្រលឹងវិញ្ញាណ មានភាពទន់ខ្សាយអស់សង្ឃឹម ប៉ុន្តែ ខ្ញុំមាននិមិត្តដែលចង់រៀននៅសាលា ខ្ញុំស្រលាញ់កុមារាកុមារី ដូច្នេះ ខ្ញុំចង់រៀនន្ថែមទៀត ដើម្បីក្លាយជាគ្រូដ៏ល្អម្នាក់ ពេលនោះព្រះអម្ចាស់បានបញ្ជូន អ្នកជំនួយដល់ខ្ញុំ ហើយខ្ញុំបានសួរ ប្តីប្រពន្ធគាត់ថា ហេតុអ្វីបានជាលោកគ្រូអ្នកគ្រូចង់ជួយខ្ញុំ ពួកគាត់បាននិយាយថា ពួកយើងទទួលព្រះគុណធំមកពី ព្រះជាម្ចាស់ ដូច្នេះ ពួកយើងបានក្លាយជាបេសកជន យើងចង់ចែកចាយព្រះគុណ ដែលពួកយើងទទួលពី ព្រះជាម្ចាស់ជាមួយគ្នា ដូច្នេះ ធារី ត្រូវចែកចាយសេចក្តីស្រលាញ់ដែលទទួលពី ព្រះយេស៊ូវ ដល់ អ្នកដ៏ទៃដោយឥតគិតថ្លៃ។ ដូច្នេះ ខ្ញុំបានចូលរៀននៅសាលាគម្ពីរព្រេសប៊ីធេរានកម្ពុជា ផ្នែកការអប់រំមត្តេយ្យសិក្សា ខ្ញុំបានបញ្ចប់ថ្នាក់ទី៩ រួចបានធ្វើការ រោងចក្រវាមានរយៈពេល១២ឆ្នាំ កន្លងផុតទៅ ឥឡូវនេះ ខ្ញុំកំពុងរៀនឡើងវិញ ការអស្ចារ្យនេះ គឺជា ព្រះគុណមកពីព្រះជាម្ចាស់ ខ្ញុំបានទទួលពរច្រើនមកពីព្រះជាម្ចាស់ ដូច្នេះនិមិត្តរបស់ខ្ញុំ គឺជាការផ្សាយដំណឹងល្អ ដល់ អ្នកដែលមិនទាន់ទទួលជឿលើព្រះយេស៊ូវ ខ្ញុំស្រលាញ់ព្រះយេស៊ូវ ដែលតែងតែ ឆ្លើយតប សេចក្តីអធិស្ឋានរបស់ខ្ញុំ ព្រះយេស៊ូវស្រលាញ់លោកអ្នកផងដែរ អាម៉ែន។
១គំនិតដែលចាត់ចែងក្នុងចិត្ត នោះស្រេចនៅមនុស្ស តែគឺព្រះយេហូវ៉ាដែលឆ្លើយសំរេចការនោះវិញ។៩ចិត្តរបស់មនុស្សរមែងគិតសំរេចផ្លូវរបស់ខ្លួន តែគឺព្រះយេហូវ៉ាដែលទ្រង់ដំរង់ជំហានគេវិញ។
(ព្រះគម្ពីរ សុភាសិត១៦:១,៩)