ខ្ញុំមានបទពិសោធន៍ធ្វើការ នៅក្រៅប្រទេសដូចជា ម៉ាឡេស៊ី ថៃ ឥឡូវនេះ កំពុងធ្វើការ នៅប្រទេសជប៉ុន
នាងខ្ញុំឈ្មោះ ឈន កុសល់ អាយុ២៥ឆ្នាំ មានបងប្អូន៤នាក់ ហើយខ្ញុំជាកូនច្បងនៅក្នុងគ្រួសារ មានស្រុកកំណើតនៅខេត្ដព្រៃវែង ខ្ញុំបានទទួលអ្នកជឿលើព្រះយេស៊ូវ តាំងពីកុមារ មកម្ល៉េះ ហើយក្រុមគ្រួសាររបស់ខ្ញុំក៏បានទទួលជឿលើព្រះយេស៊ូវដែរ។ ខ្ញុំបានឈប់ ពីការសិក្សា ដើម្បីស្វែងរកការងារធ្វើនៅទីក្រុងភ្នំពេញ ដោយសារស្ថានភាព គ្រួសារមាន ការលំបាក និង មានការខ្វះខាត ហើយខ្ញុំជាកូនច្បងត្រូវទទួលបន្ទុក និងជួយដល់ ក្រុមគ្រួសារ ។ ពេលដំបូងដែលខ្ញុំបានមកដល់ទីក្រុង ហើយ ខ្ញុំបានធ្វើការ គឺជាកម្មការនីរោងចក្រ ខ្ញុំធ្វើបាន១ឆ្នាំ ហើយទទួលបានប្រាក់ខែតិចតូច តែប៉ុណ្ណោះ និងមិនសូវទទួលបានការអោយតម្លៃប៉ុន្មាននោះទេ។ ប៉ុន្ដែ ខ្ញុំក៏ខំប្រឹងធ្វើការងារនោះ ដោយមិនគិត អំពីការនឿយហត់ ខ្ញុំសង្ឃឹមថា នៅក្នុងជីវិតរបស់ខ្ញុំ មិននៅដ៏ដែលឡើយ។ ក្រោយមកទៀត ខ្ញុំបានទៅធ្វើការងារ នៅប្រទេសម៉ាឡេស៊ី ទោះបីជាខ្ញុំមាន ការភ័យខ្លាចយ៉ាងណាក៏ដោយក៏ខ្ញុំនៅតែមានសេចក្ដីជំនឿថា ពេលខ្ញុំទៅដល់ទីនោះ ខ្ញុំមានព្រះយេស៊ូវគង់នៅជាមួយខ្ញុំជានិច្ច បន្ទាប់ពីខ្ញុំទៅដល់ទីនោះ ការភ័យខ្លាចរបស់ខ្ញុំ ក៏បាត់បង់អស់បន្តិចម្តងៗដោយព្រោះ ព្រះអង្គប្រទានពរខ្ញុំ ខ្ញុំបានជួបគ្រីស្ទបរិស័ទជា ច្រើន នៅទីនោះ រួចហើយក៏មានពេលទៅថ្វាយបង្គំនឹងរៀនភាសា នៅក្នុងក្រុមជំនុំ នៅទីនោះ២ឆ្នាំ កន្លងផុតទៅ ខ្ញុំបានវិលត្រឡប់មកប្រទេសខ្មែរវិញដោយសុវត្ថិភាពរួមទាំងចំណេះដឹងរបស់ខ្ញុំ បន្ទាប់មក ខ្ញុំបានចូលធ្វើការនៅសាលាឯកជនមួយ ដែលមានតួនាទី ជាជំនួយការគ្រូបរទេសរួចហើយបានទៅរៀនភារសារអង់គ្លេស បន្ថែមនៅព្រះវិហារជីវិតថ្មី ភ្នំពេញថ្មី តែមិនបានប៉ុន្មាន ខ្ញុំក៏លាឈប់ពីការងារនោះ ទោះបី ជាការងារនេះវាល្អ សម្រាប់ខ្ញុំក៏ដោយ ក្រោយមកទៀតខ្ញុំបានធ្វើការផ្នែក រីស៊ឹបសេនីស នៅខុនដូរមួយ កន្លែងក្នុងទីក្រុងភ្នំពេញ មួយរយៈពេល ដោយសារតែ ប្រាក់ខែមិនគ្រប់គ្រាន់សំរាប់ផ្គត់ផ្គង់គ្រួសារ អញ្ចឹងហើយ បានជាខ្ញុំសម្រេចចិត្ដទៅធ្វើការ នៅក្រៅប្រទេសម្តងទៀត លើកនេះខ្ញុំបានទៅធ្វើការ នៅប្រទេសថៃ ខ្ញុំធ្វើការនៅទីនោះ បានតែ ១ខែប៉ុណ្ណោះ ដោយសារ ពេលនោះ ខ្មែរកំពុងតែមានបញ្ហា ជាមួយនឹងថៃ ខ្ញុំបានវិលត្រឡប់មកស្រុកវិញទាំងបង្ខំចិត្ត ប៉ុន្ដែ ខ្ញុំនៅតែមានជំនឿថាព្រះអង្គនឹងរៀបចំផ្លូវសំរាប់ខ្ញុំ។ ខ្ញុំតែងតែអធិស្ឋានរាល់យប់អោយទ្រង់បង្ហាញផ្លូវដល់ខ្ញុំថា ត្រូវដើរតាមផ្លូវមួយណា ប៉ុន្មានខែក្រោយ មិត្ដភក្ដិខ្ញុំបានខលប្រាប់ថា អោយទៅរៀនភាសាជប៉ុន ដើម្បីប្រឡង ទៅធ្វើការនៅទីនោះ ហើយគាត់បានបញ្ចាក់ថា ឯងចេះភាសាផ្សេងៗ អញ្ចឹង ប្រឡងឆាប់ ជាប់ ក្រោយមក ខ្ញុំបានសម្រេចចិត្ដចូលរៀនសាលាភាសាជប៉ុន អស់រយៈពេល៣ខែហើយខ្ញុំក៏បានប្រឡងជាប់មកធ្វើការនៅប្រទេសជប៉ុន។ សព្វថ្ងៃនេះ ខ្ញុំជាបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុនផលិតចំណីអាហារដែលមាន ឈ្មោះល្បីជាប់លំដាប់ថ្នាក់លេខ២នៅប្រទេសជប៉ុន។ ពីមុនខ្ញុំធ្លាប់គិតថា ភាសាដែលខ្ញុំចេះ គេមិនអោយតម្លៃ ពីព្រោះ តែមិនបានចូលរៀននៅសាលាអោយបានបញ្ចប់ត្រឹមត្រូវដូចគេ នៅពេលខ្ញុំមកដល់ ប្រទេសជប៉ុន ទើបខ្ញុំដឹងថា ភាសាទាំង៤ ថៃ ម៉ាឡេស៊ី អង់គ្លេស ជប៉ុន វាមានតម្លៃណាស់សំរាប់ខ្ញុំដោយសារចំណេះដឹងទាំងនេះ ហើយមនុស្សជុំវិញខ្លួនខ្ញុំតែងតែសរសើរ ព្រមធ្វើអោយខ្ញុំទទួលបានការងារល្អផងដែរ។ ទុក្ខលំបាក ដែលខ្ញុំបានឆ្លងកាត់នោះ បានបង្រៀនដល់ខ្ញុំ អោយមានភាពរឹងមាំ និង ចេះតស៊ូក្នុងជីវិតដើម្បីទទួលបានការរីកចម្រើននិងជោគជ័យ។ ខ្ញុំចង់ចែកចាយទៅដល់បងប្អូនថា ខ្ញុំបានទទួលការ ទាំងអស់នេះ គឺជាសេចក្ដីស្រសាញ់និងព្រះគុណរបស់ព្រះជាម្ចាស់ សម្រាប់ជីវិតរបស់ខ្ញុំ ហើយគឺ ជាសេចក្ដីសង្ឃឹម នៅក្នុងជីវិតរបស់ខ្ញុំ សូមលោកអ្នកបងប្អូនប្រែចិត្ដទទួលជឿលើព្រះយេស៊ូវ ដោយទុកចិត្ដលើទ្រង់ ព្រះអង្គនិងប្រទានពរដល់ លោកអ្នកបងប្អូនជាមិនខាន សូមអោយលោកអ្នកបងប្អូនបានប្រកបដោយសេចក្ដីសុខសាន្ដ ក្នុងព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទជានិច្ច។
ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក ដ្បិតអស់អ្នកណាដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ហើយនឹងបើកឲ្យអ្នកណាដែលគោះដែរ។ (ព្រះគម្ពីរ ម៉ាថាយ៧:៧-៨)
សូមឲ្យព្រះយេហូវ៉ាប្រទានពរ ហើយរក្សាឯង សូមឲ្យព្រះយេហូវ៉ាធ្វើឲ្យព្រះភក្ត្រទ្រង់ភ្លឺមកដល់ឯង ព្រមទាំងផ្តល់ព្រះគុណដល់ឯងផង សូមឲ្យព្រះយេហូវ៉ាងើបព្រះនេត្រទ្រង់មកចំពោះឯង ហើយប្រទានឲ្យឯងបានសេចក្តីសុខ។ (ព្រះគម្ពីរ ជនគណនា៦:២៤-២៦)