ខ្ញុំឈ្មោះ ងែត ស្រីមុំ រស់នៅទីក្រុងភ្នំពេញ ចាប់តាំងពី ពេលដែលខ្ញុំមានអាយុ៤ឆ្នាំ ខ្ញុំឈឺជើងខាងស្តាំ ខ្ញុំមានការលំបាកក្នុងជីវិតរបស់ខ្ញុំ រយៈពេល៣៩ឆ្នាំ ប៉ុន្តែតាំងពី៥ឆ្នាំ មុនរហូតដល់ឥឡូវនេះ ខ្ញុំកំពង់ធ្វើការក្នុងក្រុមហ៊ុនគ្រីស្ទបរិស័ទ្ធ បន្ទាប់ពីខ្ញុំបានចូលធ្វើការក្រុមហ៊ុននោះ ខ្ញុំអាចស្គាល់អំពីព្រះយេស៊ូវ ហើយទទួលជឿលើព្រះយេស៊ូវដែលជាព្រះអង្គសង្គ្រោះ។
៦ខែមុនខ្ញុំមានជំងឺដុំគីស នៅក្នុងសុដន់គ្រូពេទ្យប្រាប់ថា ខ្ញុំត្រូវទទួលការវះកាត់ ទោបីខ្ញុំគ្មានលុយច្រើនដើម្បីទទួលការវះកាត់ក៏ដោយ ប៉ុន្តែ មានការធានាព្យាបាលពី ក្រុមហ៊ុនដែលខ្ញុំធ្វើការ ដូច្នេះ ខ្ញុំអាចទទួលការវះកាត់ ពីមន្ទីរពេទ្យធំជាងគេនៅកាលម៉ែតផងដែរ ហើយប្រធានក្រុមហ៊ុន ដែលជាបេសកជនបានអធិស្ឋានអស់ ពីចិត្តសម្រាប់ខ្ញុំ ដើម្បីជាសះស្បើយពីជំងឺរបស់ខ្ញុំ ខ្ញុំបានទទួលការអធិស្ឋាន ហើយគ្មានការភ័យខ្លាចអ្វីទាំងអស់ ហើយជឿជាក់ថាទ្រង់នឹងព្យាបាលជំងឺខ្ញុំអោយជា ប៉ុន្មានថ្ងៃក្រោយ ខ្ញុំបានទៅមន្ទីរពេទ្យម្តងទៀត ស្រាប់តែមាន ហេតុការណ៍មួយទៀតកើតឡើងផងដែរ បំពង់ករបស់ខ្ញុំមានបញ្ហា ដូច្នេះត្រូវតែវះកាត់ទាំង២ ប៉ុន្តែ ខ្ញុំជឿជាក់លើព្រះយេស៊ូវ ជាព្រះដែលប្រោសជំងឺអោយជា ហើយខ្ញុំបានអធិស្ឋានអស់ពីចិត្ត ២ថ្ងៃក្រោយមកខ្ញុំទៅទទួលការពិនិត្យម្តងទៀត ពេលនោះមានរឿងកើតឡើងយ៉ាងភ្ញាក់ផ្អើលខ្លាំងណាស់ គ្រូពេទ្យបានប្រាប់ដល់ខ្ញុំថា គ្មានដុំគីសហើយ និង បញ្ហាបំពង់កទៀតទេ នេះ គឺជា ការអស្ចារ្យគ្មានអ្នកណាអាចធ្វើបាន បែបនេះ ដូចទ្រង់ឡើយ។ ទ្រង់ដែលសង្រ្គោះខ្ញុំ អោយជាសះស្បើយពីជំងឺ ខ្ញុំសប្បាយចិត្ត និង សូមអរគុណ ដល់ ព្រះយេស៊ូវគ្រីស្ទ ឥឡូវនេះ ខ្ញុំកំពុងធ្វើការដោយមានសុខភាពល្អ និង អធិស្ឋានដោយឥតឈប់ឈរការទាំងអស់ គឺជា ព្រះគុណរបស់ព្រះជាម្ចាស់។

នោះពាក្យអធិស្ឋាននៃសេចក្តីជំនឿនឹងជួយសង្គ្រោះ ដល់ មនុស្សហេវនោះ ហើយព្រះអម្ចាស់ទ្រង់នឹងប្រោសឲ្យគាត់បានជាឡើង បើគាត់បានធ្វើបាបអ្វីនោះនឹងបានអត់ទោសឲ្យផង ១៦ដូច្នេះចូរឲ្យ អ្នករាល់គ្នាលន់តួទោស នឹងគ្នា ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យបានជាចុះ ដ្បិតសេចក្តី ទូលអង្វរដ៏អស់ពីចិត្ត របស់មនុស្សសុចរិត នោះពូកែណាស់ (ព្រះគម្ពីរ យ៉ាកុប៥:១៥-១៦)

សូមចុចអានអំពីសេចក្តីអធិស្ឋាន