ព្រះជាម្ចាស់ប្រទានប្រាជ្ញា , លុយ ដែលចាំបាច់ និងអ្នកជំនួយ ដូច្នេះហើយ បានបង្កើតគំនូររូបភាពដែលគូររូបរាងជាក្មេងស្រី ហើយធ្វើប្រអប់សំឡីអនាម័យដែលបោះពុម្ភអក្សរជាភាសាខ្មែរ ដើម្បីអ្នកទាំងអស់គ្នា អានវាបានផងដែរ ហើយមានព្រះបន្ទូលខាងក្នុងគម្របប្រអប់ទៀតផង។
សំឡីអនាម័យនោះ ផលិតហើយនាំចូលពីប្រទេសកូរ៉េក៏ដោយ តែមានតម្លៃសមរម្យ ដើម្បីមនុស្សទាំងអស់គ្នាអាចប្រើបាន ម្យ៉ាងទៀត ពួកយើងកំពុងផ្ដល់ឲ្យ ដល់សិស្សក្រីក្រ មនុស្សពិកា ថ្លង់ អ្នកធ្វើការមានអាយុតិចនៅរោងចក្រកាត់ដេររៀងរាល់ខែ។
បច្ចុប្បន្ននេះយើងមានហាងលក់នៅផ្សារឈូកមាស ហើយមានបុគ្គលិក ដែលបានបញ្ចប់សាកលវិទ្យាល័យ ហើយបុគ្គលិកផ្សេងទៀតកំពុងធ្វើការពេលព្រឹកឬពេលល្ងាច តាមរយៈពេលម៉ោងរៀននៅសាកលវិទ្យាល័យ ថ្ងៃអាទិត្យពូកគេចូលរួមថ្វាយបង្គំ ច្រៀងសរសើរតម្កើងព្រះជាម្ចាស់។
តើការងារទាំងអស់នេះសម្រេចយ៉ាងដូចម្ដេច? គឺពួកយើងអធិស្ឋានអស់ពីចិត្ត ដល់ព្រះជាម្ចាស់ ហើយព្រះទ្រង់ឆ្លើយតបផងដែរ ដូច្នេះ ទោះបីយើងមើលមិនឃើញព្រះជាម្ចាស់ ប៉ុន្តែព្រះជាម្ចាស់មានព្រះជន្មគង់នៅ ហើយកំពុងឮ សេចក្ដីអធិស្ឋានរបស់យើង។
ចាប់ពីពេលនេះ អ្នកទាំងអស់គ្នា សូមជួបព្រះយេស៊ូវ មានព្រះបន្ទូលថា “ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ” (ព្រះគម្ពីរ យ៉ូហាន 1:12) សូមទទួលព្រះពរដោយជឿព្រះយេស៊ូវ ហើយក្លាយជាកូនរបស់ព្រះជាម្ចាស់តាមរយៈសេចក្ដីជំនឿ អាម៉ែន។

សូមចុចអានអំពីសេចក្តីអធិស្ឋាន