Home notice ស្ថានភាពជីវិតពិតរបស់ខ្មែរ ការឆ្លើយតបសេចក្ដីអធិស្ឋានរបស់ នន រស្មី

ការឆ្លើយតបសេចក្ដីអធិស្ឋានរបស់ នន រស្មី

7234
0

នៅកន្លែងនេះជាផ្ទះរបស់ នន រស្មី ដែលមានអាយុ១៩ឆ្នាំក្នុងភូមិទួលសាលាឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ដកណ្ដាល។

ពេលដំបូងខ្ញុំជាបេសកជនកូរ៉េបានជួប នន រស្មី ដែលមានអាយុ១៤ឆ្នាំ ហើយកំពុងធ្វើការរោងចក្របានរយៈពេល ២ឆ្នាំ។

បានឈប់រៀន នៅអនុវិទ្យាល័យផងដែរ នៅពេលនោះ គាត់មានជំងឺ គ្រុនដោយសារខ្វះជីវៈជាតិ និង អស់កម្លាំង គាត់ធ្វើការក្នុងរោងចក្រនឿយហត់។

ពេលដែលគាត់មានអាយុ៧ឆ្នាំ ឪពុករបស់គាត់បានស្លាប់ ហើយបានជំពាក់លុយជាច្រើនដោយសារការព្យាបាលជំងឺនិង បុណ្យសពឪពុករបស់គាត់។

ពីព្រោះតារបស់គាត់បានស្លាប់មុនគ្រួសាររបស់គាត់ បានជំពាក់លុយច្រើន ដូច្នេះលោកយាយនិងម្ដាយរបស់គាត់តែងតែ បានធ្វើការផ្សេងៗឥតឈប់ឈរ។

បងស្រីរបស់គាត់បានឈប់រៀនទៅធ្វើការរោងចក្រ ប្អូនស្រី២នាក់បានបញ្ជូនទៅមជ្ឈមណ្ឌលកុមារកំព្រារ។

ទោះបីឪពុករបស់គាត់បានស្លាប់អស់រយៈពេល១០ឆ្នាំជាងក៏ដោយ គ្រួសាររបស់គាត់នៅតែជំពាក់លុយគេដ៏ដែល ហើយនៅពេលនោះគាត់គ្មានសេចក្ដីសង្ឃឹ់ម គាត់បានជួបបេសកជនម្នាក់។

ពេលនោះគាត់បានទទួលប្រាក់ខែ70$ក្នុង១ខែ ទោះបីបានទទួលប្រាក់ខែ៨៤០$ ក្នុង១ឆ្នាំ ក៏ដោយម្ដាយរបស់គាត់ ដែលជឿលើព្រះយេស៊ូវ បានបាត់បង់ប្រាក់ចំណូលលុយនោះ ហើយអោយគាត់បន្ដការសិក្សាវិញ។

ហើយគាត់ចាប់ផ្ដើមទៅរៀនសាលាវិញ ដោយសារជំនួយរបស់បេសកជន គាត់អាចទទួលអាហាររូបករណ៍ ឯកសន្ថាន និង កង់

នន ស្មីរ ដែលធ្វើការរោងចក្រខំរៀននៅសាលានិងខំបំរើក្នុងព្រះវិហារ

គាត់បានរៀនព្រះបន្ទូល និងទទួលការបណ្តុះបណ្តាលបង្កើតកូនសិស្សមួយទៅមួយ (One To One Discipline) បន្ទាប់ពីមកក៏បង្រៀនដល់មនុស្សដ៏ទៃ ហើយបំរើការ ច្រៀង សរសើរដំកើង ក្នុងការថ្វាយបង្គំ

នៅពេល នន រស្មី កំពុងរៀន នៅវិទ្យាល័យ គាត់មានជំងឺ ប៉ុន្ដែគាត់មិនប្រាប់ដល់មនុស្សដ៏ទៃទេ។

ពីព្រោះ បើសិនទៅមន្ទីរពេទ្យត្រូវការលុយ ដូច្នេះ គាត់ទ្រ ប៉ុន្ដែបេសកជនបានដឹងអំពីជំងឺរបស់គាត់ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ

ប្ដីប្រពន្ធបេសកជនបានណែនាំគាត់ទៅមន្ទីរពេទ្យធំ ហើយគាត់បានថតអ៊ិចស្រេនិងឆ្លុះអេកូជាលើកដំបូង ដែលពីមុនមកមិនធ្លាប់ពិនិត្យ

នៅពេលគាត់មានអាយុ១៨ឆ្នាំបានពិនិត្យឈាមហើយស្គាល់ថា មានប្រភេទឈាមA ជាលើកដំបូង ហើយមានមេរោគក្នុងខ្លួនផ្សេងៗ

ពីព្រោះដោយសារគាត់ខ្វះជីវៈជាតិក៏បណ្ដាលអោយគាត់ចុះខ្សោយ ដូច្នេះបើសិនជាគាត់ទទួលព្យាបាល ត្រូវញ៉ាំថ្នាំនិងម្ហូបល្អដែលមានជីវៈជាតិគ្រប់គ្រាន់

ទោះបីបេសកជនបានជួយបង់លុយសំរាប់ការព្យាបាលដល់គាត់ បន្ថែមទៀតផ្គត់ផ្គងម្ហូបដែលមានជីវៈជាតិគ្រប់គ្រាន់ ដូចជា សាច់ ពងមាន់ ទឹកបរិសុទ្ធស្អាតរយៈពេលយូរ

ដូច្នេះគាត់មានសុខភាពល្អជាមុន នេះគឺជាដោយសារសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។

ឆ្នាំក្រោយ នន រស្មី មានអាយុ២០ឆ្នាំ នឹង បញ្ចប់វិទ្យាល័យ បន្ទាប់មកគាត់នឹងចូលរៀនសាលាព្រះគម្ពីរ ទេវវិទ្យាព្រេសប៊ីធេរានកម្ពុជា

បេសកជនបានប្រាប់ដល់គាត់ថាអានព្រះគម្ពីរច្រើន ដើម្បីចូលរៀនសាលាព្រះគម្ពីរ ប៉ុន្ដែបេសកជនអត់មានលុយសំរាប់ជួយការសិក្សារបស់គាត់

ប៉ុន្ដែមានព្រះដែលសម្រេចនោះតែមួយគឺព្រះជាម្ចាស់  ចុងក្រោយថ្ងៃទី១៥ ខែ០៨ឆ្នាំ២០១៦ ព្រះជាម្ចាស់បានសម្រេចការដែលផ្គត់ផ្គងអាហាររូបបករណ៍រយៈពេល៤ឆ្នាំ តាមគ្រូពេទ្យស្ម័គ្រចិត្ដមកពីកូរ៉េ

មែនហើយ នន រស្មី មានអាយុ១៤ឆ្នាំដែលបានធ្វើការរោងចក្រដែលជឿលើព្រះយេស៊ូវ នឹង ក្លាយជានិស្សិតក្នុងសកលវិទ្យាល័យ តាមរយៈព្រះគុណនៃព្រះជាម្ចាស់។

អ្នកទាំងអស់គ្នាដែលអានរឿងនេះ សូមអធិស្ឋានដល់ព្រះជាម្ចាស់ ហើយទទួលជឿលើព្រះយេស៊ូវជាព្រះអង្គសង្គ្រោះ ជីវិតរបស់លោកអ្នកអាចផ្លាស់ប្ដូរបាន។

ព្រះយេស៊ូវទ្រង់ទតទៅគេ ដោយ ព្រះបន្ទូលថា ការនោះមនុស្សធ្វើមិនកើតទេ តែព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់ (ព្រះគម្ពីរ ម៉ាថាយ ១៩៖២៦)

សូមចុចអានអំពីសេចក្តីអធិស្ឋាន