Home ពត៌មាន សេចក្តីពិត ១៨ ចំណុចអាចផ្លាស់ប្តូរ ជីវិតរបស់អ្នក

សេចក្តីពិត ១៨ ចំណុចអាចផ្លាស់ប្តូរ ជីវិតរបស់អ្នក

12831
0

សូមអានអត្ថបទនៅខាងក្រោម អ្នកអាចដោះស្រាយបញ្ហាក្នុងជីវិត របស់អ្នកបាន

សព្វថ្ងៃនេះ មនុស្សពេញវ័យជាច្រើនបានចាក់ចេញពីស្រុកកំណើត ដើម្បីស្វែងរក ជីវភាពល្អប្រសើរជាងមុន ពួកគេទៅធ្វើការ នៅប្រទេសខាងក្រៅ ដើម្បីរកប្រាក់ចំណូល ប៉ុន្ដែ ពួកគេមិនមានសុភមង្គលទេ ហេតុអ្វី បានជាពួកគេជួបស្ថានភាពលំបាកបែបនេះ? គ្មានអ្នកណាអាចឆ្លើយតបចំពោះសំណួរនេះបានឡើយ នៅក្នុងលោកីយ៍នេះ។

មានព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងគម្ពីរថា អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច1 ដូច្នេះ តើសេចក្ដីពិតដែលផ្លាស់ប្ដូរជីវិតរបស់អ្នកគឺជាអ្វី?

ដូច្នេះ ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យចំពោះកូនទ្រង់ដែលរស់នៅ ដោយគ្មាន សុភមង្គលនោះឡើយ ប៉ុន្តែគ្មានអ្នកណាបង្រៀនថា អ្នកជាកូនរបស់ព្រះជាម្ចាស់ ម្យ៉ាងទៀតមនុស្សជាច្រើនសង្ស័យថាតើមនុស្សអាចក្លាយជាកូនរបស់ព្រះជាម្ចាស់យ៉ាងដូចម្ដេច?

ហេតុផលនោះ អារក្សសាតាំងបានបោកបញ្ឆោតដល់អ្នក 2 ឥឡូវនេះ អារក្សសាតាំង កំពុងក្រវែល ជុំវិញអ្នក3 ដើម្បីបញ្ឆោត តាមរយៈការល្បួងផ្សេងៗ4

មានហេតុផលជាច្រើនដោយសារមនុស្សធ្លាក់ក្នុងការល្បួង ពីព្រោះ មនុស្សទាំងអស់បានប្រព្រឹត្ដអំពើបាប ហើយស្តាប់ តាមការលួងលោម របស់អារក្សសាតាំងដោយយល់ឃើញ ថាការនោះជាការល្អ។5

ព្រះគម្ពីរចែងទុកថា អំពើបាបមកពីអារក្សសាតាំង6 អ័ដាម ជាមនុស្ស លើកដំបូង ដែលមិនស្ដាប់បង្គាប់ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបានធ្លាក់ទៅក្នុង ការល្បួងរបស់អារក្សសាតាំង7 ព្រះជាម្ចាស់ ដ៏បរិសុទ្ធនឹងជំនុំជំរះ ចំពោះអំពើបាប8 ឈ្នួលរបស់អំពើបាប គឺជាសេចក្ដីស្លាប់9 ដូច្នេះបើពួកយើងមិនស្គាល់ព្រះ ជាម្ចាស់នោះនឹងស្លាប់។

បន្ទាប់ពីស្លាប់មនុស្សទាំងអស់នឹងទទួលការជំនុំជំរះពីព្រះជាម្ចាស់10 ពេលនោះ ពួកអ្នកដែលទទួលបានសេចក្ដីសង្គ្រោះ អ្នកនោះ អាចចូលទៅនគរស្ថានសួគ៌បាន ប៉ុន្ដែ មនុស្សដែល មិនទទួលសេចក្ដីសង្រ្គោះ នឹង ធ្លាក់ទៅឯស្ថាននរក។11

តែត្រង់ពួកខ្លាច ពួកមិនជឿ ពួកគួរខ្ពើម ពួកកាប់សំឡាប់គេ ពួកកំផិត ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ ហើយគ្រប់ទាំងមនុស្សកំភូត គេនឹងមានចំណែក នៅក្នុងបឹងដែលឆេះជាភ្លើង និងស្ពាន់ធ័រ គឺជាសេចក្តីស្លាប់ទី២វិញ12 សូមលោកអ្នកកុំទៅផ្លូវដែលនាំទៅរកបឹងភ្លើង ដែលឆេះអស់កល្បជានិច្ច13 ដែលរងទុក្ខវេទនានោះឡើយ។

ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ14

នៅលើផែនដីនេះគ្មានអ្នកណាម្នាក់សុចរិតសោះឡើយ គឺសុទ្ធតែបានប្រព្រឹត្ដអំពើបាប15 ដូច្នេះ ពួកយើង ត្រូវស្លាប់ ដោយសារអំពើបាប ប៉ុន្ដែ ព្រះជាម្ចាស់ស្រឡាញ់ លោកអ្នកខ្លាំងណាស់ ហេតុនេះ ហើយបានជាទ្រង់បញ្ជួន ព្រះយេស៊ូវដែលមិនបានធ្វើបាប អ្វីសោះ ដល់ យើងរាល់គ្នា ដើម្បីជួបយើងរាល់គ្នា16 ដ្បិតមានព្រះយេស៊ូវតែមួយមានស្ពានមេត្រី តែមួយរវាង ព្រះជាម្ចាស់និងមនុស្ស។17

ប៉ុន្ដែ មនុស្សភាគច្រើនមិនស្គាល់ព្រះយេស៊ូវ ពីព្រោះ ពួកគេគោរពរូបព្រះក្លែងក្លាយផ្សេងៗ

លោកអ្នកជាកូនរបស់ព្រះជាម្ចាស់18 ដូច្នេះ សូមកុំយល់ច្រឡំឡើយ ហេតុនោះបានជាព្រះរាជបុត្រានៃព្រះជាម្ចាស់បានយាងមក គឺដើម្បីនឹងបំផ្លាញការរបស់អារក្សសាតាំងដែលបោកបញ្ឆោតដល់ពួកយើងចេញ19 ហើយប្រោសលោះលោកអ្នកចេញពីអំពើបាប។20

បើលោកអ្នកត្រូវស្លាប់ដោយសារប្រព្រឹត្ដអំពើបាប តើមានអ្នកណាស្លាប់ជំនួសអ្នកដែលឬទេ? គ្មានអ្នកដែលធ្វើបែបនេះឡើយ ប៉ុនែ្ដ ព្រះយេស៊ូវ បានធ្វើ បែបនេះសម្រាប់អ្នក។

ព្រះយេស៊ូវបានសុគត ហើយបង្ហូរព្រះលោហិត នៅលើឈើឆ្កាងជំនួសលោកអ្នក21 ដើម្បីឲ្យជីវិតខ្លួនទុកជាថ្លៃលោះមនុស្សជាច្រើន22 ព្រះទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់តាមរយៈព្រះយេស៊ូវ23 ដល់យើងរាល់គ្នាឲ្យឃើញច្បាស់បែបនេះ ដូច្នេះមានព្រះបន្ទូលក្នុងព្រះគម្ពីរថា តែឯព្រះ ទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង24

ព្រះយេស៊ូវបានរងទុក្ខ ដោយគេជេរប្រមាថ ទ្រង់ត្រូវរបួស25 គេបានឆ្កាង វាយដំដែកគោលនៅលើព្រះហស្ដទាំងសងខាង និងព្រះបាទាទ្រង់26 ហើយចាក់ និង លំពែងព្រះលោហិតក៏បង្ហូរចុះមក27

ព្រះយេស៊ូវបានទទួលរងទុក្ខវេទនា ប៉ុន្ដែ ព្រះយេស៊ូវបាន លើកលែងទោសសម្រាប់អ្នកដែលបានធ្វើគតទ្រង់ ហើយក៏មានព្រះបន្ទូលថា ” ការនេះបានសម្រេចហើយ” ទ្រង់ក៏ប្រគល់វិញ្ញាណទៅ28 ដូច្នេះ ព្រះយេស៊ូវក្លាយជាស្ពានមេត្រីនៃ យើងរាល់គ្នា ទ្រង់បាន ធ្វើអោយទាំងពីររួមគ្នាមកតែ១ ហើយបានរុះជញ្ជាំងដែលបានខណ្ឌកណ្ដាលចេញបែបនេះ។29

បើមនុស្សស្លាប់ហើយមនុស្សនោះមិនអាចរស់ឡើងវិញបានទេ ប៉ុន្ដែ ព្រះយេស៊ូវបានសុគតហើយគេបានបញ្ចុះក្នុងផ្នូររហូតដល់ថ្ងៃទី៣ ព្រះជាម្ចាស់ប្រោសអោយព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ។30

តើនេះមានន័យដូចម្ដេច? ព្រះជាម្ចាស់បានបង្ហាញនៅពេលណាដែលយើងស្លាប់ខាង សាច់ឈាមតែបានព្រះវិញ្ញាណ ប្រោសអោយរស់ឡើងវិញ31 ដូច្នេះ នៅពេលពួកយើង ទទួលជឿលើព្រះយេស៊ូវ យើងត្រូវ សារភាពហើយជឿជាក់ថា ព្រះយេស៊ូវបានសុគត ជំនួសយើងរាល់គ្នា ហើយព្រះជាម្ចាស់បានប្រោសព្រះយេស៊ូវ អោយមានព្រះជន្មរស់ពីសុគតឡើងវិញ។32

ហើយគ្មានសេចក្តីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោកឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ។33

ម្យ៉ាងទៀត ព្រះជាម្ចាស់បានប្រគល់គ្រប់ការជំនុំជំរះដល់ព្រះយេស៊ូវ34 ដូច្នេះ ព្រះយេស៊ូវមានព្រះបន្ទូលថា ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ35 មែនហើយមានផ្លូវតែមួយដែលទៅព្រះជាម្ចាស់គឺតាមរយៈ ព្រះយេស៊ូវតែមួយប៉ុណ្ណោះ។

ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ36

មានព្រះបន្ទូលក្នុងព្រះគម្ពីរថា គឺអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ នោះនឹងបានសង្គ្រោះ37 មនុស្សមិនបានរាប់ជាសុចរិត ដោយប្រព្រឹត្តតាមក្រឹត្យវិន័យនោះឡើយ គឺដោយសេចក្តីជំនឿ ជឿដល់ព្រះយេស៊ូវគ្រីស្ទវិញ38 ដូច្នេះ ពួកយើងអាចទទួល សេចក្ដីសង្គ្រោះ តាមរយៈព្រះយេស៊ូវតែ១ ដែលមាន ព្រះជន្មរស់ឡើងវិញ ដោយសារអំណោយទាន មកពីព្រះជាម្ចាស់។

ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ39

អ្នករាល់គ្នាមិនបានទទួលនិស្ស័យជាបាវបំរើ ឲ្យត្រូវភ័យខ្លាចទៀតឡើយ គឺបានទទួលនិស្ស័យជាកូនចិញ្ចឹមវិញ ដោយហេតុនោះបានជាយើងស្រែកឡើងថា ឱអ័ប្បា ព្រះវរបិតាអើយ40 ដូច្នេះ យើងអាចក្លាយជាកូនរបស់ព្រះជាម្ចាស់ ហើយហៅថា អ័ប្បា ព្រះវរបិតា ហើយអធិស្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ហើយ លោកអ្នក ទទួលអាចការឆ្លើយតបបាន ព្រះជាម្ចាស់មានព្រះបន្ទូលលថា នោះបើរាស្ត្រអញ ដែលបានហៅ តាមឈ្មោះអញ គេបន្ទាបខ្លួន ហើយអធិស្ឋានរកមុខអញ ព្រមទាំងងាកបែរចេញពីផ្លូវអាក្រក់របស់គេ នោះអញនឹងស្តាប់ពីលើស្ថានសួគ៌ ហើយនឹងអត់ទោសអំពើបាបរបស់គេ ទាំងមើលស្រុកគេឲ្យជាផង។41

ខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកីយ៍ឲ្យទេ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ។42

បើលោកអ្នកទទួលជឿលើព្រះយេស៊ូវ ហើយក្លាយជាកូនរបស់ ព្រះជាម្ចាស់មានសេចក្ដីសុខសាន្ដក្នុងចិត្ដ និង ប្រដាប់ខ្លួនដោយ មនុស្សថ្មីវិញ43 ហើយកំពុងតែចម្រើនឡើង ខាងឯចំណេះដឹង និង ផ្លាស់ប្ដូរអត្តចរិក 44 កូនរបស់ព្រះជាម្ចាស់ដែលទទួលជឿលើព្រះយេស៊ូវមានព្រះពរ ក្នុងជីវិតថ្មីបែបនេះ។

ព្រះនៃខ្ញុំ ទ្រង់នឹងបំពេញគ្រប់ទាំងអស់ ដែលអ្នករាល់គ្នាត្រូវការ តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រីស្ទយេស៊ូវ45 ហើយចូរផ្ទេរគ្រប់ទាំងសេចក្តីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា46

មានព្រះបន្ទូលរបស់ព្រះយេស៊ូវថា ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែលសូម តើជាងអម្បាលម៉ានទៅទៀត។47ព្រះជាម្ចាស់សព្វព្រះហឫទ័យប្រទានពរ ហើយថែរក្សាអ្នក ព្រមទាំងផ្ដល់ព្រះគុណ និង សេចក្ដីសុខសាន្ដ ដល់ កូនរបស់ព្រះជាម្ចាស់បែបនេះ។48 ដូច្នេះ កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្តីអធិស្ឋាននិងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។49

តើលោកអ្នកមានការលំបាកក្នុងជីវិតដែរឬទេ? បើមានធ្លាប់ជួបការល្បួងដែរឬទេ? តើស្ថានភាពនៃកូនរបស់ព្រះជាម្ចាស់យ៉ាងដូចម្ដេច?

ដ្បិតគ្មានសេចក្តីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្តីល្បួង ដែលត្រូវខាងមនុស្សលោកទេ រីឯព្រះទ្រង់ក៏ស្មោះត្រង់ដែរ ទ្រង់មិនឲ្យកើតមានសេចក្តីល្បួងហួសកំលាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទ្រាំបាន50 ព្រះជាម្ចាស់តែងតែគង់នៅជាមួយកូនរបស់ទ្រង់ ហើយនាំផ្លូវដ៏ល្អ និង ប្រទានកំលាំងថ្មី។

ពីព្រោះសេចក្តីជំនឿ បើគ្មានការប្រព្រឹត្តតាម នោះឈ្មោះថាស្លាប់ហើយ ប្រៀបដូចជារូបកាយ បើឥតមានព្រលឹងវិញ្ញាណទេ នោះក៏ស្លាប់ហើយដែរ។51

ការដែលទទួលជឿលើព្រះយេស៊ូវ គឺត្រូវសារភាពថា ព្រះយេស៊ូវជាព្រះសង្គ្រោះសម្រាប់ខ្ញុំ ហើយប្រែចិត្ដចេញពី អំពើបាបរបស់ខ្លួន ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ប៉ុន្តែខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយសេចក្តីជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ52 នៅពេលលោកអ្នកសារភាពបែបនេះមានន័យថា ថ្ងៃនេះ ជាថ្ងៃសង្គ្រោះហើយ53 នៅពេលលោកអ្នកប្រព្រឹត្ដបែបនេះ ជីវិតរបស់លោកអ្នកនឹងផ្លាស់ប្ដូរ។

ទ្រង់បានប្រោសឲ្យយើងរួចពីអំណាចនៃសេចក្តីងងឹត ហើយផ្លាស់យើងមកក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់54

គឺថា ពន្លឺបានមកក្នុងលោកីយ៍ តែមនុស្សលោកចូលចិត្តនឹងសេចក្តីងងឹតជាជាងពន្លឺ ពីព្រោះអំពើដែលគេធ្វើទាំងប៉ុន្មាន សុទ្ធតែអាក្រក់55 ពន្លឺ គឺជាព្រះយេស៊ូវ ហើយសេចក្ដីងងឹតគឺជាអារក្សសាតាំង តើលោកអ្នកគួរជ្រើសរើសយក ពន្លឺ ឬ សេចក្ដីងងឹត? សូមអធិស្ឋានដោយបន្លឺសម្លេងខ្លាំងៗ ដូចខាងក្រោម គឺមានន័យថា លោកអ្នកបានប្រកាសប្រាប់ថា លោកអ្នកគឺជាកូនរបស់ព្រះជាម្ចាស់។

កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ56

គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ខាងឯសេចក្តីសុចរិត57 ព្រះជាម្ចាស់មានផែនការពិសេស ចំពោះ កូនរបស់ព្រះជាម្ចាស់ ហើយ កូនរបស់ ព្រះជាម្ចាស់អាចយល់ អំពី ផែនការរបស់ព្រះជាម្ចាស់ តាមរយៈព្រះគម្ពីរ ហើយ ក៏ចម្រើនឡើងខាងឯសេចក្ដីជឿចំពោះព្រះជាម្ចាស់ ដូច្នេះ សេចក្តីជំនឿកើតឡើងដោយឮ ហើយដែលឮនោះ គឺដោយសារព្រះបន្ទូលនៃព្រះ58 ដូច្នេះ សូមខំរៀន ដូចជា កូនង៉ែតស្វែងរកទឹកដោះម្ដាយ។

>> សូមចុចហើយ អាននិងស្ដាប់ព្រះបន្ទូល សញ្ញាថ្មី

1អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច (យ៉ូហាន 8:32)

2ហើយសេចក្តីនោះមិនជាអស្ចារ្យឡើយ ព្រោះអារក្សសាតាំងក៏ក្លែងខ្លួនធ្វើជាទេវតានៃពន្លឺដែរ (2កូរិនថូស 11:14)

3ចូរឲ្យដឹងខ្លួន ហើយចាំយាមចុះ ព្រោះអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន( 1ពេត្រុស 5:8)

4ពីព្រោះមានអ្នកប្រវ័ញ្ចបញ្ឆោតជាច្រើនបានមកក្នុងលោកីយ៍ហើយ ជាពួកអ្នកដែលមិនព្រមទទួលថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាមទេ នោះហើយជាអ្នកប្រវ័ញ្ចបញ្ឆោត ហើយជាអ្នកទទឹងនឹងព្រះគ្រីស្ទផង (2យ៉ូហាន 1:7)

5តែត្រង់ដើមឈើ១ដែលនៅកណ្តាលសួនច្បារនោះ ព្រះទ្រង់មានព្រះបន្ទូលថា កុំឲ្យបរិភោគផ្លែនោះឡើយ ថែមទាំងកុំឲ្យពាល់ប៉ះផង ក្រែងលោស្លាប់ រួចពស់ក៏និយាយទៅស្ត្រីថា អ្នកមិនស្លាប់ជាពិតមែនទេ (លោកុប្បត្ដិ 3:3-4)

6ឯពស់ជាសត្វចេះឧបាយកលលើសជាងអស់ទាំងសត្វព្រៃ ដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានបង្កើត វានិយាយទៅកាន់ស្ត្រីថា តើព្រះមានព្រះបន្ទូលហាមមិនឲ្យអ្នកបរិភោគផ្លែឈើណានៅក្នុងសួនច្បារមែនឬ (លោកុប្បត្ដិ 3:1)

7ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ៍ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្តីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្តីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ (រ៉ូម 5:12)

8ពីព្រោះសេចក្តីក្រោធរបស់ព្រះ បានសំដែងមកពីស្ថានសួគ៌ ទាស់នឹងគ្រប់ទាំងសេចក្តីទមិលល្មើស និងសេចក្តីទុច្ចរិតរបស់មនុស្ស ដែលគេបង្ខាំងសេចក្តីពិត ដោយសេចក្តីទុច្ចរិត (រ៉ូម 1:18)

9ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្តីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។ (រ៉ូម 6:23)

10ហើយដោយព្រោះបានតម្រូវឲ្យមនុស្សទាំងអស់ស្លាប់១ដង រួចសឹមជាប់សេចក្តីជំនុំជំរះ (ហេព្រើរ 9:27)

11គឺពួកអ្នកដែលបានប្រព្រឹត្តល្អ គេនឹងរស់ឡើងវិញឲ្យបានជីវិត ឯពួកអ្នកដែលបានប្រព្រឹត្តអាក្រក់វិញ គេនឹងរស់ឡើង ឲ្យជាប់មានទោស។ (យ៉ូហាន 5:29)

12តែត្រង់ពួកខ្លាច ពួកមិនជឿ ពួកគួរខ្ពើម ពួកកាប់សំឡាប់គេ ពួកកំផិត ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ ហើយគ្រប់ទាំងមនុស្សកំភូត គេនឹងមានចំណែក នៅក្នុងបឹងដែលឆេះជាភ្លើង និងស្ពាន់ធ័រ គឺជាសេចក្តីស្លាប់ទី២វិញ។ (វិវរណៈ 21:8)

13ទ្រង់កាន់ចង្អេរនៅព្រះហស្ត ទ្រង់នឹងបោសរំលីងទីលានទ្រង់ ហើយនិងប្រមូលស្រូវមកដាក់ក្នុងជង្រុកទ្រង់ តែអង្កាម ទ្រង់នឹងដុតក្នុងភ្លើងដែលពន្លត់មិនបាន (លូកា 3:17)

14 ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ (យ៉ូហាន 3:16)

15ដូចមានសេចក្តីចែងទុកមកថា «គ្មានអ្នកណាសុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង (រ៉ូម 3:10)

16 ទ្រង់មិនបានធ្វើបាបអ្វីសោះ ក៏មិនឃើញមានកិច្ចកលអ្វីនៅព្រះឱស្ឋទ្រង់ឡើយ (1ពេត្រុស 2:22)

17ពីព្រោះមានព្រះតែ១ ហើយមានអ្នកសង្រួបសង្រួមតែ១ នៅកណ្តាលព្រះ និងមនុស្ស គឺជាមនុស្សដ៏ជាព្រះគ្រីស្ទយេស៊ូវនោះ (1ធីម៉ូថេ 2:5)

18មើល សេចក្តីស្រឡាញ់យ៉ាងណាហ្ន៍ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ គឺដោយហេតុនោះបានជាលោកីយ៍មិនស្គាល់យើងទេ ពីព្រោះមិនស្គាល់ទ្រង់ដែរ (1យ៉ូហាន 3:1)

19តែអ្នកណាដែលប្រព្រឹត្តអំពើបាបវិញ នោះគឺមកពីអារក្សទេ ពីព្រោះអារក្សបានធ្វើបាប ចាប់តាំងពីដើមរៀងមក ដោយហេតុនោះបានជាព្រះរាជបុត្រានៃព្រះបានលេចមក គឺដើម្បីនឹងបំផ្លាញការរបស់អារក្សចេញ (1យ៉ូហាន 3:8)

20ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ 24 តែដោយពឹងដល់ព្រះគុណទ្រង់ នោះបានរាប់ជាសុចរិតទទេ ដោយសារសេចក្តីប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ (រ៉ូម 3:23-24)

21នោះទ្រង់បានយាងចូលទៅក្នុងទីបរិសុទ្ធបំផុត១ដងជាសំរេច ទាំងបានសេចក្តីប្រោសលោះ នៅអស់កល្បជានិច្ច មិនមែនដោយយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺដោយយកព្រះលោហិតនៃអង្គទ្រង់វិញ (ហេព្រើរ 9:12)

22ដ្បិតកូនមនុស្សក៏បានមក មិនមែនឲ្យគេបំរើដែរ គឺដើម្បីនឹងបំរើគេវិញ ហើយនិងឲ្យជីវិតខ្លួនទុកជាថ្លៃលោះមនុស្សជាច្រើនផង។(ម៉ាកុស 10:45)

23ដ្បិតឯព្រះអង្គ ដែលមិនបានស្គាល់បាបសោះ នោះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាប ជំនួសយើងរាល់គ្នាវិញ ដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្តីសុចរិតរបស់ព្រះ ដោយនូវព្រះអង្គនោះឯង។ (2កូរិនថូស 5:21)

24តែឯព្រះ ទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង (រ៉ូម 5:8)

25ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានរស់ខាងឯសេចក្តីសុចរិត ដោយបានស្លាប់ខាងឯអំពើបាបហើយ គឺដោយស្នាមជាំរបស់ទ្រង់ ដែលអ្នករាល់គ្នាបានជា (1ពេត្រុស 2:24)

26គេក៏ឆ្កាងទ្រង់នៅទីនោះ ព្រមទាំង២នាក់ទៀតជាមួយ និងទ្រង់ដែរ ម្នាក់ម្ខាងៗ ហើយព្រះយេស៊ូវនៅជាកណ្តាល (យ៉ូហាន 19:18)

27ប៉ុន្តែ ទាហានម្នាក់យកលំពែងចាក់ត្រង់ចំហៀងទ្រង់ នោះក៏ចេញឈាម ហើយនិងទឹកមក (យ៉ូហាន 19:34)

28កាលព្រះយេស៊ូវបានទទួលទឹកខ្មេះរួចហើយ ក៏មានព្រះបន្ទូលថា ការស្រេចហើយ នោះទ្រង់ឱនព្រះសិរប្រគល់វិញ្ញាណទ្រង់ទៅ។ (យ៉ូហាន 19:30)

29ដ្បិតទ្រង់ជាស្ពានមេត្រីនៃយើងរាល់គ្នា ទ្រង់បានធ្វើទាំង២រួមគ្នាតែ១ ហើយបានរុះជញ្ជាំងដែលខាន់កណ្តាលចេញ (អេភេសូ 2:14)

30ដ្បិតមុនដំបូង ខ្ញុំបានប្រាប់មកអ្នករាល់គ្នា តាមសេចក្តីដែលខ្ញុំបានទទួលដែរ គឺថាព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ ហើយថា ទ្រង់ត្រូវគេបញ្ចុះក្នុងផ្នូរ រួចដល់ថ្ងៃទី៣ នោះទ្រង់មានព្រះជន្មរស់ឡើងវិញ ក៏តាមបទគម្ពីរ (1កូរិនថូស 15:3-4)

31ព្រោះព្រះគ្រីស្ទទ្រង់បានរងទុក្ខម្តង ដោយព្រោះបាបដែរ គឺជាព្រះដ៏សុចរិត ទ្រង់រងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនឹងនាំយើងរាល់គ្នាទៅដល់ព្រះ ដោយទ្រង់ត្រូវគេធ្វើគុតខាងសាច់ឈាម តែបានវិញ្ញាណប្រោសឲ្យរស់វិញ (1ពេត្រុស 3:18)

32បើមាត់អ្នកនឹងទទួលថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូវ ហើយអ្នកជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះពិត (រ៉ូម 10:9)

33ហើយគ្មានសេចក្តីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ។ (កិច្ចការ 4:12)

34ព្រះវរបិតាទ្រង់មិនជំនុំជំរះអ្នកណាទេ ទ្រង់បានប្រគល់គ្រប់ការជំនុំជំរះ ដល់ព្រះរាជបុត្រាវិញ (យ៉ូហាន 5:22)

35ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ (យ៉ូហាន 14:6)

36ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ (អេភេសូ 2:8)

37ហើយគ្រប់គ្នា គឺអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ នោះនឹងបានសង្គ្រោះ (រ៉ូម 10:13)

38យើងដឹងថា មនុស្សមិនបានរាប់ជាសុចរិត ដោយប្រព្រឹត្តតាមក្រឹត្យវិន័យនោះឡើយ គឺដោយសេចក្តីជំនឿ ជឿដល់ព្រះយេស៊ូវគ្រីស្ទវិញ ហេតុនោះបានជាយើងជឿដល់ព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យបានរាប់ជាសុចរិត ដោយសារសេចក្តីជំនឿ ជឿដល់ព្រះគ្រីស្ទនោះ មិនមែនដោយប្រព្រឹត្តតាមក្រឹត្យវិន័យទេ ពីព្រោះគ្មានមនុស្សណាបានរាប់ជាសុចរិតដោយប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ (កាឡាទី 2:16)

39ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ (យ៉ូហាន 1:12)

40អ្នករាល់គ្នាមិនបានទទួលនិស្ស័យជាបាវបំរើ ឲ្យត្រូវភ័យខ្លាចទៀតឡើយ គឺបានទទួលនិស្ស័យជាកូនចិញ្ចឹមវិញ ដោយហេតុនោះបានជាយើងស្រែកឡើងថា ឱអ័ប្បា ព្រះវរបិតាអើយ (រ៉ូម 8:15)

41នោះបើរាស្ត្រអញ ដែលបានហៅ តាមឈ្មោះអញ គេបន្ទាបខ្លួន ហើយអធិស្ឋានរកមុខអញ ព្រមទាំងងាកបែរចេញពីផ្លូវអាក្រក់របស់គេ នោះអញនឹងស្តាប់ពីលើស្ថានសួគ៌ ហើយនឹងអត់ទោសអំពើបាបរបស់គេ ទាំងមើលស្រុកគេឲ្យជាផង (2របាក្សត្រ 7:14)

42ខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកីយ៍ឲ្យទេ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ (យ៉ូហាន 14:27)

43បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្តីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ (2កូរិនថូស 5:17)

44ចូរប្រដាប់ខ្លួនដោយមនុស្សថ្មីវិញ ដែលកំពុងតែកែឡើងខាងឯសេចក្តីចេះដឹង ឲ្យបានត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក (កូឡូស 3:10)

45ព្រះនៃខ្ញុំ ទ្រង់នឹងបំពេញគ្រប់ទាំងអស់ ដែលអ្នករាល់គ្នាត្រូវការ តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រីស្ទយេស៊ូវ (ភីលីព 4:19)

46ហើយចូរផ្ទេរគ្រប់ទាំងសេចក្តីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា។ (1ពេត្រុស 5:7)

47ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះឲ្យរបស់ល្អដល់កូនខ្លួនដូច្នេះ នោះចំណងបើព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែលសូម តើជាងអម្បាលម៉ានទៅទៀត។ (ម៉ាថាយ 7:11)

48សូមឲ្យព្រះយេហូវ៉ាប្រទានពរ ហើយរក្សាឯង សូមឲ្យព្រះយេហូវ៉ាធ្វើឲ្យព្រះភក្ត្រទ្រង់ភ្លឺមកដល់ឯង ព្រមទាំងផ្តល់ព្រះគុណដល់ឯងផង សូមឲ្យព្រះយេហូវ៉ាងើបព្រះនេត្រទ្រង់មកចំពោះឯង ហើយប្រទានឲ្យឯងបានសេចក្តីសុខ(ជនគណនា 6:24-26)

49កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្តីអធិស្ឋាននិងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។ (ភីលីព 4:6)

50ដ្បិតគ្មានសេចក្តីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្តីល្បួង ដែលត្រូវខាងមនុស្សលោកទេ រីឯព្រះទ្រង់ក៏ស្មោះត្រង់ដែរ ទ្រង់មិនឲ្យកើតមានសេចក្តីល្បួងហួសកំឡាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទ្រាំបាន។ (1កូរិនថូស 10:13)

51ពីព្រោះសេចក្តីជំនឿ បើគ្មានការប្រព្រឹត្តតាម នោះឈ្មោះថាស្លាប់ហើយ ប្រៀបដូចជារូបកាយ បើឥតមានព្រលឹងវិញ្ញាណទេ នោះក៏ស្លាប់ហើយដែរ។ (យ៉ាកុប 2:26)

52ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ប៉ុន្តែខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយសេចក្តីជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ (កាឡាទី 2:20)

53តើមិនដឹងថា ពួកបរិសុទ្ធនឹងជំនុំជំរះលោកីយ៍ដែរទេឬ ដូច្នេះ បើអ្នករាល់គ្នានឹងជំនុំជំរះលោកីយ៍បាន នោះតើមិនគួរនឹងជំនុំជំរះការណ៍តូចបំផុតនេះបានដែរទេឬអី (2កូរិនថូស 6:2)

54ទ្រង់បានប្រោសឲ្យយើងរួចពីអំណាចនៃសេចក្តីងងឹត ហើយផ្លាស់យើងមកក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់ (កូឡូស 1:13)

55ហើយទោសនេះ គឺថា ពន្លឺបានមកក្នុងលោកីយ៍ តែមនុស្សលោកចូលចិត្តនឹងសេចក្តីងងឹតជាជាងពន្លឺ ពីព្រោះអំពើដែលគេធ្វើទាំងប៉ុន្មាន សុទ្ធតែអាក្រក់ (យ៉ូហាន 3:19)

56កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ (យ៉ូហាន 1:1)

57គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ខាងឯសេចក្តីសុចរិត (2ធីម៉ូថេ 3:16)

58ដូច្នេះ សេចក្តីជំនឿកើតឡើងដោយឮ ហើយដែលឮនោះ គឺដោយសារព្រះបន្ទូលនៃព្រះ (រ៉ូម 10:17)