ទីបន្ទាល់ កូនប្រុសរបស់ស្ត្រី សុង ស្រីធំ ដែលព្រះជាម្ចាស់បានសង្រ្គោះជីវិតកូនរបស់គាត់ក្នុងភូមិទូលសាលាមានស្ត្រីឈ្មោះថា សុង ស្រីធំ (អាយុ ៣០ឆ្នាំ) អ្នកភូមិមានជីវភាពក្រីក្រ ប៉ុន្តែក្នុងចំនោមអ្នកភូមិ សុង ស្រីធំ មានជីវភាពក្រីក្រជាងគេ។
អ្នកជិតខាងមានផ្ទះបាយ តូចធ្វើពីស៊ីម៉ង់នឹងឈើ ដើម្បីកុំឱ្យលេខទឹកនៅរដូវវស្សាប៉ុន្តែគាត់មានផ្ទះតូចនៅលើដី ហើយគ្មានផ្ទះបាយតូចទេ។
គាត់ធ្វើការក្រៅម៉ោងជារៀងរាល់ថ្ងៃគឺដេរសម្លៀកបំពាក់អោយរោងចក្រ បើសិនគាត់ខំព្រឹងធ្វើការ នឹងទទួលបានលុយ 60$ ក្នុង១ខែ។
ទោះបី គាត់រកលុយបានតិចទូចក៏ដោយ គាត់តែងតែអរគុណដល់ ព្រះជាម្ចាស់ហើយគាត់តែងតែមាន សេខក្តីអំណរសប្បាយគ្រប់ពេលវេលា។
គាត់ព្យាយាមអានព្រះគម្ពីរ ដូច្នេះគាត់ទទួលព្រះគុណមកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។
នៅថ្ងៃមួយគាត់មានបទពិសោធន៌ដ៏អស្ចារ្យ គឺគាត់បានស្តាប់សម្លេងរបស់ព្រះជាម្ចាស់ដោយផ្ទាល់ខ្លួន។
ការអស្ចារ្យបានកើតឡើងនោះគឺ ជាថ្ងៃសុក្រទី ៣១ ខែ៧ ឆ្នាំ២០១៥ គាត់បានសរសេរទីបន្ទាល់នឹងធ្វើទីបន្ទាល់នៅព្រះវិហារ។
គាត់មានពាងទឹកធំ នៅមុខផ្ទះ កូនរបស់គាត់ដែលមានអាយុ៣ឆ្នាំ កំពុងងួតទឹក ហើយបានលង់ទឹកក្នុងពាងដែលមានទឹកពេញ។
ប៉ុន្តែ គាត់មិនបានដឹងអំពីហេតុការណ៌នោះទេ គាត់កំពុងអង្គុយលើគ្រែនៅមុខរោងចក្រ ស្រាប់តែពេលនោះ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានប្រាប់ដល់គាត់ថា កូនប្រុសរបស់គាត់លង់ទឹកពាង។
ដូច្នេះ គាត់ស្ទុះទៅភ្លាមស្រាប់តែឃើញកូនប្រុសរបស់គាត់ប្រឈរភ្នែក និង ត្រដរខ្យល់។
គាត់បានធ្វើទីបន្ទាល់ “ខ្ញុំចាប់លើកកូនប្រុសរបស់ខ្ញុំ ចេញពីក្នុងពាង បន្ទាប់មកខ្ញុំបានស្រែកក្នុងចិត្តថា ព្រះយេស៊ូវអើយ សូមជួយកូនប្រុសខ្ញុំផង”។
គាត់បានរឹតដើមទ្រូងហើយរឹតខ្នងកូនរបស់គាត់ ដូច្នេះ កូនប្រុសរបស់គាត់ក៏ក្អូតចេញទឹកមកក្រៅវិញ។
ទីបន្ទាល់របស់គាត់ថា “រួចខ្ញុំក៏អរគុណដល់ព្រះជាម្ចាស់ យ៉ាងខ្លាំងទាំហូរទឹកភ្នែក ដែលព្រះបានទុកជីវិត្តឱ្យកូនប្រុសរបស់ខ្ញុំ ប្រសិនបើគ្មានព្រះជាម្ចាស់ទេជីវិតកូនប្រុសរបស់ខ្ញុំ ប្រាកដជាស្លាប់ជាមិនខាន ព្រះជាម្ចាស់គង់នៅក្នុងជីវិតរបស់ខ្ញុំ”
កាត់ដែលបានស្តាប់សំឡេងពីព្រះជាម្ចាស់ កំពុងអានព្រះបន្ទូលនៅថ្ងៃនេះហើយចែកចាយ អំពី ព្រះគុណដល់អ្នកទាំងអស់គ្នា។
១២មានពរហើយ នរគណាដែលយកព្រះយេហូវ៉ាទុកជារបស់ខ្លួន គឺជាសាសន៌ដែលទ្រង់បានរើស ទុកជាមរដករបស់ទ្រង់ ១៣ព្រះយេហូវ៉ាទ្រង់ទតមកពីលើស្ថានសួគ៌ទ្រង់ឃើញមនុស្សលោក ទាំងអស់ ១៤ទ្រង់ទតមកពីស្ថានដ៏ជាទីលំនៅរបស់ទ្រង់ ក៏ឃើញអស់អ្នក ដែលនៅផែនដីផង (ព្រះគម្ពីរ ទំនុកដំកើង ៣៣:១២-១៤)