ទម្លាប់សន្សំប្រាក់ 1 ដុល្លារក្នុងមួយថ្ងៃ

ទម្លាប់សន្សំប្រាក់ 1 ដុល្លារក្នុងមួយថ្ងៃ
– ការចាប់ផ្តើមតូច បង្កើតការផ្លាស់ប្តូរធំ –

 

ជំហានដំបូង ទៅរកសម្បត្ដិ!

 

 

ហេតុអ្វីបានជា «សន្សំប្រាក់» មើលទៅពិបាក?

មនុស្សជាច្រើនដឹងថាគួរសន្សំប្រាក់ ប៉ុន្តែអ្នកដែលអនុវត្តពិតប្រាកដគឺមានតិច។ យើងគិតថា «ចាំមានលុយសិន ចាំសន្សំ» ប៉ុន្តែពេលចាយរួចហើយ វាមិនអាចនៅសល់ទេ។ ជាក់ស្តែងការសន្សំមិនចាំបាច់រង់ចាំថាមានលុយច្រើនសិនទេ—អ្វីដែលសំខាន់ជាងគេ គឺ ការបង្កើតទម្លាប់។

 

 

1 ដុល្លារក្នុងមួយថ្ងៃ៖ ចំណុចចាប់ផ្តើមដែលនរណាក៏អាចធ្វើបាន

មានអ្នកខ្លះយល់ថា «សន្សំប្រាក់ គឺទម្លាប់របស់អ្នកមាន»។ តែបើសន្សំ 1 ដុល្លារ/ថ្ងៃ (ប្រហែល 4,000 រៀល) រយៈពេល 1 ឆ្នាំ អ្នកនឹងទទួលបាន 365 ដុល្លារ។ ទឹកប្រាក់នេះមិនមែនច្រើនណាស់ណាទេ ប៉ុន្តែអាចជាផ្នែកមួយនៃប្រាក់ខែ និងអាចជួយអ្នកពេលមានករណីបន្ទាន់ដូចជា ថ្លៃពេទ្យ ឬ ថ្លៃជួសជុលម៉ូតូ។

 

 

កត្តាចំបងគឺ «ធ្វើឲ្យក្លាយជាទម្លាប់»

ការសន្សំមានតម្លៃមិនមែនតាមចំនួនទេ ប៉ុន្តែតាម ទម្លាប់ប្រចាំថ្ងៃ។ ទម្លាប់សន្សំ 1 ដុល្លារ/ថ្ងៃ នាំមកនូវអត្ថប្រយោជន៍ជាច្រើន៖

  • យល់ពីភាពរីករាយនៃការសន្សំប្រាក់
  • អភិវឌ្ឍសមត្ថភាពកំណត់គោលដៅ
  • មានការរៀបចំទុកមុនសម្រាប់ស្ថានការណ៍ដែលមិនដឹងនាពេលអនាគត

ដំបូងៗ សូមចាប់ផ្តើមទោះជាតែត្រូវបង្ខំខ្លួនឯងក៏ដោយ។ បើកគណនីសន្សំដាច់ដោយឡែកហើយកំណត់ បញ្ចូនស្វ័យប្រវត្តិ 1 ដុល្លារ រៀងរាល់ថ្ងៃ ទៅគណនីនោះដើម្បីបង្កើតទម្លាប់ឲ្យមានស្ថេរភាព។

 

 

សូមកំណត់គោលដៅឲ្យច្បាស់លាស់

«សន្សំលុយដើម្បីអនាគត» គឺមើលទៅអស្ចារ្យ ប៉ុន្តែកត្តាជំរុញចិត្តពុំគ្រប់គ្រាន់។ ត្រូវមានគោលដៅច្បាស់លាស់—ទោះបីជាទឹកប្រាក់តូចក៏ដោយ—ធ្វើឲ្យការសន្សំមានអត្ថន័យជាងមុន៖

  • «ក្នុង 1 ឆ្នាំ សន្សំ 365 ដុល្លារ ដើម្បីថែទាំសុខភាពឪពុកម្តាយ»
  • «ក្នុង 1 ឆ្នាំ សន្សំ 365 ដុល្លារ ដើម្បីពង្រីកអាជីវកម្មក្នុងគ្រួសាររបស់ខ្ញុំ»

ពេលមានគោលដៅច្បាស់លាស់ ធ្វើអោយការសន្សំ 1 ដុល្លារ/ថ្ងៃ មិនមែនត្រឹមតែសន្សំទេ តែជា ការវិនិយោគសម្រាប់អនាគត។

 

 

ជោគជ័យតូចៗ បង្កើតទំនុកចិត្តធំ

សន្សំ 1 ដុល្លារ/ថ្ងៃ មិនធ្វើឲ្យមានសម្ពាធទេ ដូច្នេះពុំងាយបោះបង់ ឱកាសទទួលបានជោគជ័យខ្ពស់។ ពេលសន្សំបានតាមគោលដៅ 1ទៅ2 ខែ អ្នកនឹងមានអារម្មណ៍ថា «ខ្ញុំអាចធ្វើបាន»។ ជោគជ័យតូចៗដែលកើតឡើងជាបន្តបន្ទាប់ នឹងបំបាត់ការភ័យខ្លាចលើហិរញ្ញវត្ថុ ហើយជំរុញឲ្យសាកល្បងសន្សំ និងវិនិយោគកម្រិតខ្ពស់ជាងនេះ។

 

 

ជំហានដំបូង ចាកចេញពី «ភាពខ្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ»

«ខ្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ» មិនមែនមានន័យថា មិនចេះគិតលេខ នោះទេ គ្រាន់តែពុំ ដឹងពីរបៀបគ្រប់គ្រងលុយ។ ទម្លាប់សន្សំ 1 ដុល្លារ/ថ្ងៃ គឺជាជំហានសាមញ្ញដែលនរណាក៏អាចចាប់ផ្តើមបាន និងមានន័យចំពោះគ្រប់គ្នា—វាជាបទពិសោធន៍ក្នុងការ គ្រប់គ្រងលុយដោយខ្លួនឯង។

សរុប៖ ចាប់ផ្តើមថ្ងៃនេះ ដោយ 1 ដុល្លារ

ការសន្សំប្រាក់ មិនពិបាកទេ។ សូមកុំផ្តោតតែលើការសន្សំចំនួនធំៗ ប៉ុន្តែចាប់ផ្តើមពីទម្លាប់សន្សំតូចៗដែលអនុវត្តជាបន្តបន្ទាប់។ ទម្លាប់សន្សំ 1 ដុល្លារ/ថ្ងៃ នឹងជួយអ្នកចាកចេញពីភាពខ្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងដើរទៅរកអនាគតល្អប្រសើរ។
លុយតូចៗ អាចក្លាយជាថាមពលធំ—សូមចាប់ផ្តើមពីថ្ងៃនេះជាមួយ 1 ដុល្លារ។

 

 

សន្សំ 1 ដុល្លារក្នុងមួយថ្ងៃដោយប្រើ ‘PIGGY BANK’ តាមអ៊ីនធឺណិត។

https://www.ppcbank.com.kh/personal-banking/deposit/piggy-bank/

ទូរស័ព្ទមក 023 909 909