Logo Logo Logo Logo Logo
  • ពត៌មាន
    • ការផ្លាស់ប្តូរជីវិតរបស់លោកអ្នក គឺជាអ្វី?
  • ទីបន្ទាល់
  • រឿងរបស់ស្រ្តីនោះ
  • កន្លែងធ្វើការ
  • ការណែនាំសមាជិក
    • សេចក្ដីជំនឿ
    • ការបំរើ
  • ការផ្សាយដំណឹងល្អ
    • ពត៌មានផ្សព្វផ្សាយ
    • ស្ថានភាពជីវិតពិតរបស់ខ្មែរ
    • អាល់ប៊ុម
  • រឿងនៃអ្នកមាន
    • “យើងផ្តល់ប្រាជ្ញាដើម្បីសងបំណុលទាំងអស់ និងសន្សំប្រាក់”
    • រឿងនៃអ្នកមាន
    • សេចក្ដីជំនឿនិងប្រាក់
    • វិធីនៃការសន្សំប្រាក់
    • ប្រភេទនៃការសន្សំប្រាក់នៅធនាគារ
    • ការសន្សំអាពាហ៍ពិពាហ៍
  • ប្រជាជនខ្មែរនៅបរទេស
    • កូរ៉េ (Korea)
    • ថៃ (Thailand)
    • ជប៉ុន (Japan)
    • អាស៊ី (Asia)
  • ពត៌មាន
    • ការផ្លាស់ប្តូរជីវិតរបស់លោកអ្នក គឺជាអ្វី?
  • ទីបន្ទាល់
  • រឿងរបស់ស្រ្តីនោះ
  • កន្លែងធ្វើការ
  • ការណែនាំសមាជិក
    • សេចក្ដីជំនឿ
    • ការបំរើ
  • ការផ្សាយដំណឹងល្អ
    • ពត៌មានផ្សព្វផ្សាយ
    • ស្ថានភាពជីវិតពិតរបស់ខ្មែរ
    • អាល់ប៊ុម
  • រឿងនៃអ្នកមាន
    • “យើងផ្តល់ប្រាជ្ញាដើម្បីសងបំណុលទាំងអស់ និងសន្សំប្រាក់”
    • រឿងនៃអ្នកមាន
    • សេចក្ដីជំនឿនិងប្រាក់
    • វិធីនៃការសន្សំប្រាក់
    • ប្រភេទនៃការសន្សំប្រាក់នៅធនាគារ
    • ការសន្សំអាពាហ៍ពិពាហ៍
  • ប្រជាជនខ្មែរនៅបរទេស
    • កូរ៉េ (Korea)
    • ថៃ (Thailand)
    • ជប៉ុន (Japan)
    • អាស៊ី (Asia)
វិធីនៃការសន្សំប្រាក់

៣ ជំហានដំបូងសម្រាប់គ្រប់គ្រងប្រាក់នៅពេលទទួលប្រាក់ខែ (PPCBank)

7월 24, 2025
by Caleb Kim

ជំហានដំបូង ទៅរកសម្បត្ដិ!–១

 

 

តើអត្ថបទអាចផ្លាស់ប្តូរជីវិតរបស់អ្នកបានឬទេ?

មនុស្សខ្លះប្រហែលជាមិនគិតបែបនោះទេ។ ប៉ុន្តែអ្វីដែលយើងអាចប្រាកដបាននោះគឺ៖ នៅក្នុងចំណោមអ្នកដែលកំពុងអានអត្ថបទនេះ មានមនុស្សខ្លះរយ:ពេល ១០ ឬ ២០ ឆ្នាំបន្ទាប់ នឹងនៅតែចងចាំអត្ថបទនេះ។

អ្វីដែលខ្ញុំជឿជាក់នោះគឺ៖ អ្នកណាដែលយកការចងចាំនេះទៅអនុវត្តន៍ជាក់ស្តែង នឹងអាចទទួលបានសេរីភាពហិរញ្ញវត្ថុយ៉ាងគ្រប់គ្រាន់នៅក្នុងអនាគត។

បើសិនយើងមិនរៀបចំផែនការសម្រាប់អ្វីដែលត្រូវធ្វើទេនោះ ច្បាស់ណាស់វានឹងមិនកើតឡើងដោយខ្លួនឯងឡើយ។

ទង្វើតូចៗ ប៉ុន្តែមាននិន្នាការបន្តបន្ទាប់ អាចផ្លាស់ប្តូរអនាគតរបស់អ្នកបាន។

 

៣ ជំហានដំបូងសម្រាប់គ្រប់គ្រងប្រាក់នៅពេលទទួលប្រាក់ខែ«ការប្រើប្រាក់បានល្អ សំខាន់ជាងការរកប្រាក់បានច្រើន។»

 

PPCBank

‘Easy Banking!’ provided by PPCBank

 

ជំហានទី ១៖ បែងចែកគណនី – រៀបចំប្រាក់តាមគោលបំណង

នៅពេលបានទទួលប្រាក់ខែ អ្វីដែលអ្នកត្រូវធ្វើជាដំបូងនោះគឺ៖ បែងចែកប្រាក់ទៅគណនីផ្សេងៗតាមគោលបំណង។

បើអ្នកទុកប្រាក់ទាំងអស់នៅក្នុងគណនីតែមួយ អ្នកនឹងពិបាកដឹងថាអ្នកបានចាយប៉ុន្មាន ហើយប្រាក់អាចនឹងអស់ដោយអ្នកបានមិនដឹងខ្លួន។

 

សូមរៀបចំគណនី ៣ប្រភេទដូចខាងក្រោម៖

 

  1. គណនីប្រាក់ខែ (Payroll Account): សម្រាប់ទទួលប្រាក់ខែពីក្រុមហ៊ុន។ គណនីនេះគួរតែសន្សំនិងរក្សាប្រាក់ឲ្យបានច្រើនបំផុត ហើយគួរកាត់បន្ថយការចំណាយដោយផ្ទាល់។
  2. គណនីចំណាយទូទៅ: បញ្ចូលតែប្រាក់ចាំបាច់សម្រាប់ការចំណាយប្រចាំខែប៉ុណ្ណោះ។ គួរតភ្ជាប់គណនីនេះជាមួយកាត ឬ KHQR។
  3. គណនីសន្សំ និងប្រាក់បន្ទាន់: សម្រាប់ប្រាក់សន្សំដើម្បីអនាគត។ អ្នកអាចជ្រើសរើសជាការសន្សំប្រចាំខែ ឬសន្សំអត់កំណត់ ដោយផ្អែកលើគោលបំណងផ្ទាល់ខ្លួន។

(ភាពខុសគ្នារវាងសន្សំប្រចាំខែ និងសន្សំអត់កំណត់ នឹងត្រូវពន្យល់ក្នុងអត្ថបទបន្ទាប់។)

 

បើអ្នកកំណត់ការផ្ទេរប្រាក់ដោយស្វ័យប្រវត្តិនៅថ្ងៃទទួលប្រាក់ខែ ការគ្រប់គ្រងប្រាក់ប្រចាំខែរបស់អ្នកនឹងក្លាយជារឿងសាមញ្ញ។

 

 

ជំហានទី ២៖ កំណត់ការផ្ទេរប្រាក់ដោយស្វ័យប្រវត្តិ – ធ្វើឲ្យការសន្សំក្លាយជាទម្លាប់

 

គំនិតដែលថា “សន្សំប្រាក់ដែលនៅសល់បន្ទាប់ពីចំណាយ” ជាគំនិតដែលទទួលភាពបរាជ័យជាញឹកញាប់។ ព្រោះជាក់ស្តែងប្រាក់ភាគច្រើនវាមិនសល់ឡើយ។

ដូច្នេះយើងគួរចាប់ផ្តើមសន្សំជាមុនសិន ហើយចាំសម្រេចចិត្តចំណាយប្រាក់ដែលនៅសល់។

 

ឧទាហរណ៍៖ បើប្រាក់ខែរបស់អ្នកគឺ $350 អ្នកអាចបែងចែកបានដូច្នេះ

ក. សន្សំ/វិនិយោគ (20~30%) ៖ ប្រហែល $105

ខ. ចំណាយប្រចាំខែ (50~60%) ៖ ប្រហែល $210

គ. ប្រាក់បន្ទាន់ (10%) ៖ ប្រហែល $35

 

បើការផ្ទេរប្រាក់ត្រូវបានកំណត់ជាស្វ័យប្រវត្តិនៅថ្ងៃទទួលប្រាក់ខែ នោះប្រាក់សន្សំនឹងកើតមានជាក់ស្តែង ហើយអ្នកនឹងអាចកាត់បន្ថយការចំណាយលើអ្វីៗដែលមិនចាំបាច់។

ត្រូវចំណាយត្រឹមតែចំនួនប្រាក់ដែលបានបែងចែកជាមុន មិនមែនចំណាយប្រាក់ទៅតាមបរិមាណដែលនៅសល់ទាំងមូលក្នុងគណនីនោះឡើយ។

 

 

ជំហានទី ៣៖ បង្កើតប្រាក់សម្រាប់ពេលអាសន្ន – សម្រាប់បង្ការក្នុងករណីបន្ទាន់ដែលមិនបានព្រៀងទុកមនុស្សជាច្រើននិយាយថា “ខ្ញុំគ្រប់គ្រងលើការចំណាយបានល្អ តែពិតជាពិបាកណាស់នៅពេលមានតម្រូវការប្រាក់ធំៗ”។

ហេតុនេះទើបយើងត្រូវការមាន គណនីប្រាក់បន្ទាន់។

 

ចំនួនទឹកប្រាក់គោលដៅ៖ យ៉ាងហោចណាស់ត្រូវមានប្រាក់បំរុងសម្រាប់ចំណាយរយៈពេល ៣ខែ

 

ប្រភេទគណនី៖ សន្សំអត់កំណត់ ឬផលិតផលហិរញ្ញវត្ថុដែលផ្ដល់អត្រាការប្រាក់មួយចំនួននៅពេលដកមុន(ឬប្រើសន្សំដែលអាចយកធានាទ្រព្យសម្រាប់ខ្ចីប្រាក់បឋមត្រូវបានផ្ដល់ជូនផងដែរ។ អត្ថបទបន្ទាប់នឹងពន្យល់បន្ថែម។)» គោលបំណងប្រើប្រាស់៖ ការព្យាបាលជំងឺ, ពិធីមង្គលការឬបុណ្យសព, ការបាត់បង់ការងារ ឬហេតុកើតឡើងដោយមិនរំពឹងទុកដើម្បីជៀសវាងការដកយកប្រាក់បន្ទាន់មកប្រើប្រាស់ដោយងាយស្រួល  យើងត្រូវបែងចែកគណនីប្រាក់ពេលអាសន្នចេញដោយឡែកពីគណនីដ៏ទៃផ្សេងទៀត រួចគួរកំណត់វាមិនឲ្យមើលស្រួល ក្នុងMobile banking appផងដែរ។

 

 

ជាសេចក្តីសម្រេច៖ «ចំណុចសំខាន់នៃការគ្របគ្រងប្រាក់មិនមែនជាជម្រើសទេ វាគឺជាទម្លាប់វិញ»។

ទោះបីអ្នករកប្រាក់មិនច្រើនក៏ដោយ បើអ្នកមានទម្លាប់ល្អក្នុងការគ្រប់គ្រងប្រាក់ អ្នកនឹងមានជីវិតប្រសើរឡើងជាក់ច្បាស់។

សូមអនុវត្ត ជំហានទាំង៣ខាងលើជារៀងរាល់ខែ។ ហើយអ្នកនឹងឃើញថា ប្រាក់ខែរបស់អ្នកមិនមែនជាប្រាក់ដែលកាត់បន្ថយទៅទេ ប៉ុន្តែជាទ្រព្យសម្បត្តិដែលបន្ថែមឡើងជារៀងរាល់ខែ។

 

https://pay.ppcbank.com.kh/

 

សូមទាញយកកម្មវិធី PPCBank Mobile Banking ឥឡូវនេះ។

គ្រាន់តែស្គេនអត្តសញ្ញាណបណ្ណរបស់អ្នក ការបើកគណនី Fast Account អាចធ្វើបានភ្លាមៗ។

សូមចាប់ផ្ដើមបែងចែកគណនី កំណត់ការផ្ទេរស្វ័យប្រវត្តិ និងបើកគណនីសន្សំថេបានយ៉ាងងាយស្រួល។

 

PPCBank

Easy Banking!

លោកឆូយ ខួណាន – ប្រធាននាយកដ្ឋាន

 

 

970
Share:
Share on:
Tags:
#Easy Banking!#Fast Account#PPCBank#គណនីខែ#គណនីធនាគារ#ជំហានដំបូង ទៅរកសម្បត្ដិ#ទម្លាប់សន្សំ#ប្រាក់អាសន្ន#ផ្ទេរថ្មី#សន្សំប្រចាំ
a
Cool
0
a
Dislike
0
a
Geeky
0
a
Like
0
a
LOL
0
a
Love
0
a
NSFW
0
a
OMG
0
a
WTF
0
Previous post Next post
About author

លោក គីម ចុងសីក និង អ្នកស្រី ក្វុន ឆាន់សីក គឺជាបេសកជនកូរ៉េ។ ប្ដីប្រពន្ធរបស់គាត់បានផ្សព្វផ្សាយដំណឹងល្អនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 2010។ ជាពិសេសប្ដីប្រពន្ធគាត់បានជួយដល់យុវជនមកពីភូមិជនបទក្រីក្រឱ្យសិក្សាពីថ្នាក់ អនុវិទ្យាល័យ រហូតដល់បានបញ្ចប់សាកលវិទ្យាល័យ

ហើយជួយពួកគេឱ្យរីកចម្រើននូវជំនឿនិងក្លាយទៅជាអ្នកដឹកនាំគ្រីស្ទាន។ ប្ដីប្រពន្ធគាត់បានជួយណែនាំដល់យុវជនដោយផ្គត់ផ្គង់ការងារនិងបង្កើតអាជីវកម្មដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ខ្លួនឯងផងដែរ។ ពួកគាត់បានផ្សព្វផ្សាយដំណឹងល្អ ក្រោមប្រធានបទ “កុំបោះបង់!” (NEVER GIVE UP!) តាមរយៈការចែករំលែកទីបន្ទាល់អំពីមនុស្សជាច្រើនដែល ជឿលើព្រះយេស៊ូវ ហើយជីវិតរបស់ពួកគេត្រូវបានផ្លាស់ប្តូរ។

 

ផ្គត់ផ្គង់ចំនួនផ្សព្វផ្សាយដំណឹងល្អ ; GOOD NEWS ASIA
ប្រទេសកម្ពុជា ; ABA BANK 001 445 043 KIM JONG SIK (គីមចុងស៊ីក)
ប្រទេសកូរ៉េ ; SHINHAN BANK 110 533 457400 김종식 (គីមចុងស៊ីក)

[email protected]

최신 글
  • វិធីស្រោមសំបុត្រ (Envelope Budgeting) 8월 31, 2025
  • តើអ្នកមានអាយុ 18 ឆ្នាំទេ? ចាប់ផ្តើមជាមួយ ‘PIGGY BANK’ តាមអ៊ីនធឺណិត 8월 12, 2025
  • សន្សំតិចៗ ១ដុល្លារ រៀងរាល់ថ្ងៃ ក៏អាចបង្កើតអព្ភូតហេតុ PIGGY BANK បាន! 7월 30, 2025
  • ៣ ជំហានដំបូងសម្រាប់គ្រប់គ្រងប្រាក់នៅពេលទទួលប្រាក់ខែ (PPCBank) 7월 24, 2025
  • រឿងនៃអ្នកមាន 7월 13, 2025

© GoodNews.Asia Copyright Powered by Holssy