Home notice ស្ថានភាពជីវិតពិតរបស់ខ្មែរ សូមប្រាប់អាស័យដ្ឋាននេះដល់មិត្ដភក្ដិ

សូមប្រាប់អាស័យដ្ឋាននេះដល់មិត្ដភក្ដិ

7411
0

កន្លែងនេះគឺជាផ្លូវជាតិលេខ១ដែលស្ថិតនៅត្រើយខាងកើតនៃទន្លេមេគង់ ក្នុងរូបភាពនេះកំឡុងពេលម៉ោង១រសៀលដែលមានកំដៅ 40oC ។

ផ្លាកហាងកាហ្វេដែលធ្វើ ពីកង់ឡានចាស់បានសរសេរថា ហាងប៉ះ កង់ ឡាន ម៉ូត និង លក់កាហ្វេទោះបីនៅទីនេះឆ្ងាយ ពីទីក្រុង យ៉ាងណាក៏ដោយហាង នេះមាន Free Wifi ។

ប្រជាជនខ្មែរ មានចំនួន 15,480,000 នាក់ ជាមធ្យមអាយុ 25 ឆ្នាំ ពួកគេប្រើប្រាស់បណ្ដាញសង្គមហ្វេសបុក (Facebook)និង យ៉ួធូប (Youtube) អ៊ីនធឺណែតតាមរយៈស្មាតហ្វូន (Smart Phone) ដូច្នេះគ្រប់ទីកន្លែងមានហាងកាហ្វេរដែលមានអ៊ីនធឺណែត។

នៅទីនេះជាហាងកាហ្វេដែលអាចឈប់សំរាកនិងលេងហ្វាយៗបាន ដូច្នេះពួកគេអាចស្វែងករព័ត៌មានជាច្រើនតាមរយៈ Smart Phone បច្ចុប្បន្ននេះយើងរស់នៅក្នុងលោកីយដែលការវិវត្ត និង បច្ចេទេជឿនលឿនជាងមុន។

ខ្ញុំជាបេសកជនដែលជួយធ្វើអណ្ដូងសម្រាប់សាលាបឋមសិក្សាផ្សេងៗ ក្នុងខេត្ដព្រៃវែង ពេលថ្ងៃត្រង់ខ្ញុំបានញ៉ាំកាហ្វេ ហើយបានផ្ញើរ អ៊ីម៉ែលតាមរយៈ Smart Phone ដែលមានសេវ៉ាហ្វាយ! ។

 បច្ចុប្បន្ននេះ ពួកយុវជនខ្មែរ ដែលមានចំនួន 710,000នាក់ កំពុងធ្វើការ នៅប្រទេសខាងក្រៅពួកគេអាចមើលឃើញព័ត៌មាន ដែលទាក់ទង់ និង ស្រុកកំណើតតាមរយៈ Smart Phone លោកអ្នកដែលអានរឿងនេះ សូមផ្ដល់ពត៌មានអំពី Website នេះដល់មិត្ដភក្ដិ ដែលធ្វើការនៅប្រទេសខាងក្រៅ។

សូមណែនាំ អំពីទីបន្ទាល់ក្នុងអ៊ីនធឺណែតដែលមាន នៅក្នុងផ្ទះនៃដំណឹងល្អ (goodnewshouse.net) សូមផ្ញើរ និង Share ដើម្បីមនុស្សជាច្រើនអាចមើលឃើញបាន។

ពីព្រោះពួកគេធ្វើការនៅប្រទេសខាងក្រៅ ពួកគេមានអារម្មណ៍ ឯកកោហើយជួបការល្បួងជាច្រើន ពួកគេចង់រកលុយច្រើន ដើម្បីអាចផ្លាស់ប្ដូរជីវិតរបស់ពួកគេ ប៉ុន្ដែវាមិនស្រួលទេ។

ម្យ៉ាងទៀតប្រទេសខាងក្រៅ របស់របរថ្លៃ សន្សំលុយមិនស្រួល ដូច្នេះពួកគេផ្ញើរលុយដល់គ្រួសាររបស់គេគ្រាន់តែ116$ ក្នុង១ខែប៉ុណ្ណោះ(គឺមានន័យថា ផ្ញើរ 1,400$ ក្នុង១ឆ្នាំ)។

ពេលដែលពួកគេមានការនឿយហត់ មានការលំបាកសូមជួយពួកគេ ដើម្បីអាចអានទីបន្ទាល់ក្នុងផ្ទះនៃដំណឹងល្អ (Good News house) ពីព្រោះបើពួកគេជួបព្រះយេស៊ូវជីវិតរបស់ពួកគេនឹងផ្លាស់ប្ដូរ។

 មានមួយទៀតបើលោកអ្នកមានមិត្ដភ័ក្ដដែលធ្វើការរោងចក្រ សូមណែនាំអាស័យដ្ឋាន ផ្ទះនៃដំណឹងល្អ (Good News House) ដើម្បីពួកគេអាចជួបព្រះយេស៊ូវ តាមរយៈទីបន្ទាល់ក្នុងវ៉ែបសាយ www.goodnewshouse.net

បើមិត្ដភ័ក្ដរបស់លោកអ្នកនឿយហត់និងមានការលំបាក សូមលោកអ្នកជួយពួកពួកគេ ឱ្យស្គាល់ពីសេចក្តីល្អរបស់ព្រះយេស៊ូវ និងទីបន្ទាល់ផ្សេងៗក្នុងផ្ទះនៃដំណឹងល្អ ដើម្បីអាចកំសាន្តចិត្តរបស់ពួកគេបាន៕

អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក (ព្រះគម្ពីរ ម៉ាថាយ ១១៖២៨)

គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ បើអ្នករាល់គ្នាធ្វើតាមសេចក្តីដែលខ្ញុំបង្គាប់ នោះអ្នករាល់គ្នាជាពួកសំឡាញ់ខ្ញុំហើយ (ព្រះគម្ពីរ យ៉ូហាន ១៥៖១៣-១៤)

 

សូមចុចអានអំពីសេចក្តីអធិស្ឋាន