Home notice ស្ថានភាពជីវិតពិតរបស់ខ្មែរ សូមណែនាំអំពី វ៉េបស្សាយផ្ទះនៃដំណឹងល្អដល់មិត្តភក្ដិ

សូមណែនាំអំពី វ៉េបស្សាយផ្ទះនៃដំណឹងល្អដល់មិត្តភក្ដិ

7201
0

នៅកន្លែងនេះជាទន្លេមេគងដែលស្ថិតនៅមិនសូវឆ្ងាយពីក្រុមជំនុំភូមិទួល សាលាក្នុងខេត្ដកណ្ដាលនៅថ្ងៃមួយមានយុវជនម្នាក់បានឡើងដើមឈើ ហើយគាត់បានមើលឃើញកន្លែងឆ្ងាយ។

តើយុវជននោះមើលឃើញអ្វីខ្លះនៅលើដើមឈើ? គឺគាត់មើលឃើញត្រើយម្ខាងទៀត ហើយគាត់ចង់ឆ្លងកាត់ទន្លេដើម្បីទៅកន្លែងផ្សេងៗទៀត។

បច្ចុប្បន្ននេះប្រជាជនខ្មែរមាន15,480,000នាក់ ហើយជាមធ្យមមានអាយុ 25ឆ្នាំ ប៉ុន្ដែ ប្រទេសខ្មែរមិនសូវ មានកន្លែងធ្វើការ ដើម្បីពួកគេរកលុយទេ។

ប្រទេសខ្មែរមានរោងចក្រប្រមាណជា 40,400 កន្លែង ប៉ុន្ដែមានអ្នកដែលធ្វើការប្រមាណជា 710,000នាក់ ដែលកំពុងធ្វើការ នៅរោងចក្រកាត់ដេចំនួន1,088 កន្លែងប៉ុណ្ណោះ។

ជាទូទៅពួកគេទទួលបានប្រាក់ខែជាមធ្យម ១ខែ 140$ ប៉ុណ្ណោះ ក្នុងចំណោមប្រាក់ខែនោះ ពួកគេចំណាយទៅលើម្ហូបអាហារ បង់ថ្លៃផ្ទះជួល និង ផ្ញើរលុយដល់ក្រុមគ្រួសារនៅស្រុកកំណើត ពួកគេតែងតែខ្វះខាតលុយក្នុងការចាយវាយ។

ដូច្នេះ ភាគច្រើនពួកយុវជនចង់ទៅធ្វើការ នៅប្រទេសខាងក្រៅដើម្បីរកលុយឥឡូវនេះ មានចំនួន 700,000នាក់ បានទៅធ្វើការនៅប្រទេសខាងក្រៅផ្សេងៗ ដូចជាប្រទេសកូរ៉េមានចំនួន 45,000នាក់។

ប៉ុន្ដែ ទោះបីពួកគេទៅធ្វើការ នៅប្រទេសខាងក្រៅក៏ដោយមិនសូវសល់លុយទេ ពីព្រោះ នៅប្រទេសខាងក្រៅមានរបស់របរថ្លៃជាងប្រទេសខ្មែរ ហើយមានការល្បួងច្រើន ដូច្នេះ ពួកគេមានស្ថានភាពពិបាក។

ជាដំបូងនៅពេលទៅប្រទេសខាងក្រៅ ពួកគេមានសេចក្ដីសង្ឃឹម ចំពោះ ជីវិតរបស់ពួកគេថា នឹងមានការផ្លាស់ប្ដូរល្អជាងមុន ប៉ុន្ដែ នៅពេលដែលពួកគេទៅ ដល់ស្ថានភាពរបស់ពួកគេមិនផ្លាស់ប្ដូរ។

នៅពេលខ្ញុំបានទៅប្រទេសកូរ៉េ ថ្ងៃមួយខ្ញុំបានធ្វើដំណើរតាមរត់ភ្លើងពេលនោះខ្ញុំបានជួបជនជាតិខ្មែរ ២នាក់ក្នុងរត់ភ្លើងនោះ។

ពួកគាត់បាននិយាយថាៈ ពួកគាត់បានធ្វើការ នៅប្រទេសកូរ៉េរយៈពេល៥ឆ្នាំ ប៉ុន្ដែ មិនមកស្រុកកំណើតហើយ នៅតែបន្ដធ្វើការ នៅប្រទេសកូរ៉េដដែល។

ខ្ញុំមានអារម្មណ៍ថា ស្ថានភាពរបស់ពួកគាត់អស់កំឡាងនិងពិបាកខ្ញុំបានអោយនែមខាត ផ្ទះនៃដំណឹងល្អដល់ពួកគេ។

ក្នុងនែមខាតបានសរសេរថា ឥឡូវនេះ សូមជួបព្រះយេស៊ូវ ជីវិតរបស់លោកអ្នកនឹងផ្លាស់ប្ដូរ ហើយមានវ៉េបស្សាយ ផ្ទះនៃដំណឹងល្អ។

ខ្ញុំបានណែនាំ អំពីព្រះយេស៊ូវតាមរយៈ ផ្ទះនៃដំណឹងល្អ ពួកគាត់បានមើលឃើញរូបភាព និង អត្ថបទដោយសេចក្ដីអំណរ។

ក្នុងវ៉េបស្សាយ ផ្ទះនៃដំណឹងល្អ មានទីបន្ទាល់របស់ជនជាតិខ្មែរ និង ជនជាតិកូរ៉េហើយមានព្រះបន្ទូលរបស់ព្រះយេស៊ូវដែរ យើងអាចអានព្រះបន្ទូលនោះ និង ស្ដាប់ព្រះបន្ទូលនោះតាមរយៈ ស្មាតហ្វូនបានផងដែរ។

ទោះបីយើងជួបពួកគេក្នុងរយៈពេលខ្លី យ៉ាងណាក៏ដោយជនជាតិខ្មែរនោះ មានចិត្ដសប្បាយរីករាយ និង អរគុណដោយអំណរ ព្រោះពួកគាត់បានទទួលការណែនាំ អំពីព្រះយេស៊ូវជាសេចក្ដីសង្គ្រោះក្នុងជីវិតរបស់ពួកគេ។

ពេលដែលខ្ញុំបានត្រឡប់មកស្រុកខ្មែរវិញ ខ្ញុំបានណែនាំអំពីនែមខាតក្នុងយន្ដហោះ។

នារីម្នាក់ដែលធ្វើការក្នុងភោជនីស្ថាននៅប្រទេសអាមេរិចរយៈពេល៦ឆ្នាំ ប៉ុន្ដែគាត់មិនសល់លុយទេ ពីព្រោះប្រទេសអាមេរិចមានរបស់របថ្លៃ និង តម្លៃជួលផ្ទះក៏ថ្លៃផងដែរ។

បើលោកអ្នកស្គាល់មនុស្សដែលមានការលំបាកក្នុងជីវិត សូមណែនាំអំពីព្រះយេស៊ូវដល់ពួកគេ បើពួកគេជួបព្រះយេស៊ូវ ជីវិតរបស់ពួកគេ នឹង ផ្លាស់ប្ដូរ។

ដូច្នេះ សូមណែនាំវ៉េបស្សាយ ផ្ទះនៃដំណឹងល្អ ដល់មិត្ដភក្ដិ និង ក្រុមគ្រួសារ គឺ goodnews.asia និង goodnewshouse.net ។

បច្ចុប្បន្ននេះ ជនជាតិខ្មែរមានស្មាតហ្វូន ហើយមានអ៊ីនធឺណែត និង ហ្វាយហ្វាយគ្រប់ទីកន្លែង ដូច្នេះ មនុស្សជាច្រើនអាច មើលឃើញវ៉េបស្សាយ ផ្ទះនៃដំណឹងល្អតាមរយៈស្មាតហ្វូន។

សូមអានទីបន្ទាល់ក្នុងវ៉េបស្សាយ ផ្ទះនៃដំណឹងល្អ បើលោកអ្នកមើលឃើញទីបន្ទាល់របស់ពួកគេ ដែលបានជួបព្រះយេស៊ូវនិងផ្លាស់ប្ដូរជីវិត នោះលោកអ្នកពិតជាមានការភ្ញាក់ផ្អើលនិងមានអំណរ។

 ការដែលណែនាំវ៉េបស្សាយ ផ្ទះនៃដំណឹងល្អ គឺជាសារៈសំខានជាងគេដែលទទួលសេចក្ដីសង្គ្រោះជាជាងលុយ ឥឡូវនេះ សូមលោកអ្នកណែនាំវ៉េបស្សាយ goodnewshouse.net ដល់មនុស្សដទៃ។

គេក៏ប្រាប់គាត់ថា ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ ព្រមទាំងពួកគ្រួសារលោកផង (ព្រះគម្ពីរ កិច្ចការ ១៦៖៣១)

សូមចុចអានអំពីសេចក្តីអធិស្ឋាន