ខ្ញុំជាអ្នកជឿលើសាសនាអ៊ីស្លាមពេលមុន បើមិនជួបព្រះយេស៊ូវខ្ញុំគិតថាឥឡូវនេះ ខ្ញុំក្លាយជាមនុស្សភ្លើតភ្លើនដើរតាមផ្លូវវៀច

ខ្ញុំឈ្មោះ រ៉ាម៉ាដានី ដែលមានអាយុ២៥ឆ្នាំ ស្រុកកំណើតរបស់ខ្ញុំ ជាប្រទេសថាន់ចានា នៅក្នុងអាហ្វ្រិក ខ្ញុំមានគ្រួសារដែលជាអ្នកជឿលើសាសនាអ៊ីស្លាម ហើយមានឪពុកម្ដាយបងប្អូនប្រុសស្រី៨នាក់ គឺស្រី១នាក់ និងប្រុស៧នាក់។ ពាក្យអ៊ីស្លាម គឺជាភាសាអារ៉ាប់ មានន័យថា ស្ដាប់បង្គាប់ ហើយ អ៊ីស្លាមជឿលើព្រះអល់ឡោះ គឺហៅមូស្លីម ពាក្យ មូស្លីម មានន័យថា ត្រូវគោរព គ្រាន់ព្រះអល់ឡោះ តែ១ប៉ុណ្ណោះ មូស្លីម មិនផ្លាស់ប្ដូរ សាសនា អ៊ីស្លាមជាដាច់ខាត គម្ពីររបស់អ៊ីស្លាម ហៅថា អល់គួអាន ចែងទុកថា អ្នកណាដែលបោះបង់ចោល សាសានាអ៊ីស្លាម ត្រូវសម្លាប់គេចោល (គម្ពីរអល់គួអាន សូរ៉ា4:89) ដូច្នេះ មនុស្សម្នាក់ដែលផ្លាស់ប្ដូរសាសនាផ្សេង ពួកគេត្រូវសម្លាប់ចោល នៅប្រទេសថាន់ចានា ជាស្រុកកំណើតរបស់ខ្ញុំក៏មានស្ថានភាពដូចគ្នាផងដែរ បើមានអ៊ីស្លាមជាសាច់ញាត្ដិទទួលជឿលើ ព្រះផ្សេង ហើយពួកគេសម្លាប់សាច់ញាតិនោះ គឺអ្នកដែលសម្លាប់នោះគ្មានទោសឡើយ។ ប៉ុន្ដែ ខ្ញុំបានទទួលជឿលើព្រះយេស៊ូវ ជាព្រះអង្គសង្គ្រោះ ហើយបានចែកចាយ អំពីទីបន្ទាល់របស់ខ្ញុំដូចនេះ ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់។ នៅពេលដែលខ្ញុំជាក្មេងជំទង់ ខ្ញុំបានរស់នៅក្នុងផ្លូវងងឹត ហើយក៏មិនដើរតាមផ្លូវដែលត្រឹមត្រូវ និងរស់នៅដោយមិនស្គាល់ផ្លូវនៃសេចក្ដីពិត ក្រោយបញ្ចប់រៀន នៅបឋមសិក្សាខ្ញុំបានប្រឡង ដើម្បីចូលរៀននៅអនុវិទ្យាល័យ ប៉ុន្ដែ ពេលនោះខ្ញុំបានធ្លាក់ប្រឡង បន្ទាបមកខ្ញុំបានបោះបង់ចោលការសិក្សា ហើយខ្ញុំបានក្លាយជាមនុស្សដែលប្រព្រឹត្ដការមិនល្អ ដូចជាលួច ឥវ៉ាន របស់រប និងលុយ របស់អ្នកដ៏ទៃ ខ្ញុំបានប្រព្រឹត្ដបែបនេះ អស់រយៈពេល៣ឆ្នាំ ខ្ញុំបានលួច លុយ របស់ឪពុក ដើម្បីលេងល្បែងស៊ីសង ហើយតែងតែ និយាយកុហកជានិច្ច នៅពេលនោះ ខ្ញុំអត់មានសេចក្ដីសង្ឃឹម នៅក្នុងជីវិតឡើយ។ ខ្ញុំបានរស់នៅបែបនេះ អស់រយៈពេលជាយូរ ថ្ងៃមួយមិត្ដភក្ដិរបស់ខ្ញុំ បានមកហើយនិយាយថា ខ្ញុំស្គាល់អ្នកជំនួយ ដែលអាចជួយ សម្រាប់អ្នក ដែលមិនអាចចូលរៀននៅអនុវិទ្យាល័យ តាមរយៈ ការណែនាំ របស់មិត្ដភក្ដិខ្ញុំបានចូលរៀនសាលាគ្រីស្ទាន ហើយគ្រូបង្រៀនដោយឥតគិតថ្លៃ ចាប់តាំងពីពេលនោះ ជីវិតរបស់ខ្ញុំបានផ្លាស់ប្ដូរ ដោយសារព្រះយេស៊ូវ ខ្ញុំមិននិយាយកុហក និងមិនលួចរបស់រប ដូចពេលមុនទៀត ទោះបី ឪពុករបស់ខ្ញុំបានប្រឆាំងដល់ខ្ញុំ ក៏ដោយក៏ ខ្ញុំមិនតបតទៅគាត់ ដោយសារព្រះយេស៊ូវទ្រង់បានណែនាំផ្លូវល្អ ដល់ខ្ញុំ ហើយគង់នៅជាមួយរហូត ខ្ញុំបានបញ្ចប់ការសិក្សា។ ឆ្នាំ២០១០ ខ្ញុំបានជួបបេសកជនកូរ៉េ ដែលជាអ្នកបង្រៀន កីឡាតៃក្វាន់ដូ ឈ្មោះថា ផាក សាងខ្យុន ក្នុងសាកលវិទ្យាល័យថាន់ចានា (United African University of Tanzania) ក្នុងអាហ្រ្វិក តាំងពីពេលនោះ ខ្ញុំបានរៀន តៃក្វាន់ដូ មកពីគាត់ ហើយខ្ញុំយល់ថា ព្រះយេស៊ូវ ប្រទានអំណោយទានពិសេស គឺកីឡាតៃក្វាន់ដូ សម្រាប់ខ្ញុំ ព្រះយេស៊ូវ បានបង្ហាញការអស្ចារ្យដល់ខ្ញុំ តាមរយៈតៃក្វាន់ដូ ខែ៤ឆ្នាំ២០១៨ ខ្ញុំបានចូលរួមសិក្ខាសិលា កីឡា ក្នុងប្រទេសកូរ៉េ ម្យ៉ាងទៀត នៅខែ៧ឆ្នាំ២០១៨ ខ្ញុំនឹងចូលរួមក្នុងមហោស្រព តៃខ្វាន់ដូ ពិភពលោក នៅក្នុងប្រទេសកូរ៉េផងដែរ។ ឥឡូវនេះ ខ្ញុំបានទទួលព្រះពរដ៏ធំ និងសេចក្ដីអំណរជាច្រើន មកពីព្រះយេស៊ូវ ខ្ញុំកំពុងរៀបចំខ្លួន ដើម្បីក្លាយជាអ្នកដឹកនាំគ្រីស្ទាន តាមរយៈកីឡាតៃក្វាន់ដូ ខ្ញុំសង្ឃឹមថា នឹងផ្ដល់អោយ ពួកមូស្លីម ដែលកំពុងរស់នៅក្នុងការលំបាក ហើយខ្ញុំចង់មានឱកាសទទួលបទពិសោធន៍ជាច្រើន ដែលទៅប្រទេសផ្សេងៗក្នុងពិភពលោក ដើម្បីប្រកួត កីឡាតៃក្វាន់ដូ ជាពិសេស តៃក្វាន់ដូ ជាកីឡា អូឡាំពេជ្រ ១ នៅក្នុងពិភពលោក ដូច្នេះ វាមានការទាក់ទងជាមួយប្រទេសផ្សេងៗ ខ្ញុំសង្ឃឹមថា នៅថាន់ចានា នឹង មានការផ្លាស់ប្ដូរយ៉ាងល្អ តាមរយៈ កីឡាតៃក្វាន់ដូ។ ខ្ញុំសូមសរសើរដំកើងនិងថ្វាយសិរីរុងរឿងដល់ព្រះយេស៊ូវដែលសម្រេច និមិត្ដរបស់ខ្ញុំ ចាប់តាំងពីពេលនោះ រហូត ដល់ ឥឡូវនេះ ព្រះយេស៊ូវបានធ្វើកិច្ចការទាំងអស់នេះ ទ្រង់កំពុងធ្វើហើយនឹងសម្រាប់ខ្ញុំ សូមអរគុណ។

ដ្បិតអញនេះ គឺយេហូវ៉ាជាព្រះនៃឯង អញនឹងកាន់ដៃស្តាំឯង ដោយពោលនឹងឯងថា កុំឲ្យភ័យខ្លាចឡើយ អញនឹងជួយឯង។ (ព្រះគម្ពីរ អេសាយ៤១:១៣)

ចូរអំពាវនាវដល់អញ នោះអញនឹងឆ្លើយតប ហើយនឹងបង្ហាញឲ្យឯងឃើញការយ៉ាងធំ ហើយមុតមាំ ដែលឯងមិនដឹង។ (ព្រះគម្ពីរ យេរេមា៣៣:៣)

សូមចុចអានអំពីសេចក្តីអធិស្ឋាន