Home faith តើអំពើបាបគឺជាអ្វី?

តើអំពើបាបគឺជាអ្វី?

8518
0

ព្រះជាម្ចាស់ដែលកំពុងរងចាំលោកអ្នកកែប្រែចិត្តវិលត្រឡប់មកវិញ

បើយើងទៅទីកន្លែងផ្សេងៗនោះយើងនិងឃើញមាន ខ្ទមអ្នកតាជាច្រើន នៅកន្លែងដូចដើមឈើ  ទន្លេ វាលស្រែ និង ផ្ទះ មនុស្សជាច្រើនធ្វើ រូបព្រះ ពីថ្ម ឈើ និង ដីឥត ហើយពួកគេជឿជាក់ថាវាជាព្រះព្រមទាំងមានអំណាច ហើយមនុស្សជាច្រើនភ័យខ្លាចចំពោះរូបព្រះ វាគ្រាន់តែជារូបព្រះដែលមនុស្សបានធ្វើប៉ុណ្ណោះ។

តើព្រះជាម្ចាស់ជានរណា?

ព្រះជាម្ចាស់ជាព្រះពិត និងមានព្រះជន្មរស់តែមួយអង្គគត់1 ដែលគ្មានកំណត់ខាងឯរួបរាង និង ភាពគ្រប់ល័ក្ខណ៍ជាវិញ្ញាណបរិសុទ្ធ3 មិនអាចមើលឃើញគ្មានរូបរាងកាយ4 ឬផ្នែកផ្សំផ្សេងៗ ឬ តណ្ហាឡើយ5 ទ្រង់មិនផ្លាស់ប្តូរគ្មានកំណត់ខាងឯ7 ទីកន្លែង ដែលទ្រង់គង់មានភាពអស់កល្ប9 មិនអាចរកយល់បាន10 មានគ្រប់ព្រះចេស្តា11 មានប្រាជ្ញាញ្ញាណបំផុត12  បរិសុទ្ធបំផុត13 មានសេរីភាពបំផុត14 ពេញលេញបំផុត។15  ទ្រង់ធ្វើការសព្វសារពើ ទៅតាមព្រះតម្រិះ នៃ បំណងព្រះហឫទ័យរបស់ទ្រង់16 និង បរិសុទ្ធរបស់ទ្រង់
ដែលសម្រាប់​ ជាសិរីរុងរឿងផ្ទាល់អង្គទ្រង់17 ទ្រង់ប្រកបដោយ សេចក្តីស្រឡាញ់បំផុត18 ប្រកបដោយព្រះគុណ កី្ដមេត្តាករុណា សេចក្តីអត់ធ្មត់ មានជាបរិបូរណ៍ នូវសេចក្ដីល្អ និង សេចក្ដីពិត ទ្រង់អត់ទោសការទុច្ចរិត ការរំលង និង អំពើបាប19 ទ្រង់ផ្តល់រង្វាន់ ដល់ អស់អ្នកដែលខិតខំស្វែងរកទ្រង់20 ហើយជាមួយគ្នានោះដែរ​ ទ្រង់យុត្តិធម៌បំផុត និង គួរឲ្យខ្លាច នៅក្នុងការជំនុំជំរះរបស់ទ្រង់21 ទ្រង់ស្អប់អស់ទាំងអំពើបាប22 ដែលនឹង បោសសំអាតពិរុទ្ធភាព ទាំងអស់ដោយមិនលើកលែង។23 ព្រះទ្រង់មានគ្រប់ទាំងជីវិត24 សិរីរុងរឿង25 ការល្អ26 ព្រះពរ27 នៅក្នុងទ្រង់ និង ជារបស់ទ្រង់ហើយ ទ្រង់តែមួយអង្គឯងដែល នៅក្នុងទ្រង់​ និង ចំពោះទ្រង់គឺមានគ្រប់គ្រាន់ទាំងអស់ ទ្រង់មិនត្រូវការស្នាព្រះហស្ថណានោះទេ28 ក៏មិនទាញយកសិរីរុងរឿង ពីពួកគេដែរ ប៉ុន្តែ មានតែសំដែងនូវសិរីរុងរឿងរបស់ទ្រង់ ទៅលើពួកគេវិញ។29 ទ្រង់តែមួយអង្គគត់ដែលជាប្រភពនៃសព្វសារពើទាំងអស់ ហើយសព្វសារពើទាំងអស់មាន នៅជារបស់ទ្រង់ ដោយសារទ្រង់ សម្រាប់ទ្រង់30 ទ្រង់មានអំណាចត្រួតត្រាដ៏មានអធិបតេយ្យភាពបំផុត លើពួកគេ ដើម្បី នឹង ធ្វើកិច្ចការ ណាក៏បានដោយសារពួកគេ សម្រាប់ពួកគេ ឬទៅលើពួកគេ តាមតែទ្រង់សព្វព្រះហឫទ័យ31 នៅចំពោះ ព្រះនេត្រទ្រង់ សព្វសារពើទាំងអស់ គឺនៅជាចំហរនិងបង្ហាញអោយឃើញ32 ចំណេះដឹងរបស់ទ្រង់ នោះគ្មានកំណត់ គ្មានកំហុសសោះ ហើយឯករាជ្យពីស្នាព្រះហស្ថទ្រង់33 ដូច្នេះហើយចំពោះទ្រង់ នោះគ្មានអ្វីណា ដែលមានភាពចៃដន្យ ឬ ​មិនប្រាកដប្រជានោះទេ។34 ទ្រង់បរិសុទ្ធបំផុតនៅក្នុងគ្រប់ទាំងព្រះតម្រិះទ្រង់ ក្នុងគ្រប់ការរបស់ទ្រង់និងក្នុងគ្រប់ទាំងព្រះរាជបញ្ជារបស់រទ្រង់35 ទ្រង់ សាកសម នឹង ទទួលការថ្វាយបង្គំ ការបំរើ និង ការសា្ដប់បង្គាប់ ទាំងឡាយណាដែលទ្រង់សព្វព្រះហឫទ័យ នឹង ទាមទារពីទេវតា និងមនុស្ស និង គ្រប់ទាំងសា្នព្រះហស្ថទ្រង់ទៀត។36 ក្នុងការរួបរួមនៃអង្គព្រះ នោះមានបុគ្គលបីដែលមាន សាធាតុ ព្រះចេស្តា និង ភាពអស់កល្បស្មើគ្នា គឺ ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។37 ព្រះវរបិតាមិនត្រូវបានបង្កើត ឬ បញ្ចេញពីអង្គណាឡើយ ព្រះរាជបុត្រា គឺ ត្រូវបានបង្កើតដោយព្រះវរបិតា តាំងពីអស់កល្ប38 ព្រះវិញ្ញាណបរិសុទ្ធចេញពីព្រះវរបិតា និង ព្រះរាជបុត្រា តាំងពីអស់កល្ប។39


1(ចោទិយកថា6:4 ; 1កូរិនថូស8:4,6 ; 1ថែស្សាឡូនិច1:14 ; យេរេមា10:10) 2(យ៉ូប11:7-9;  26:14) 3(យ៉ូហាន4:24) 4(1ធីម៉ូថេ1:17)  5(ចោទិយកថា4:14-16; យ៉ូហាន4:24; លូកា24:39) 6(កិច្ចការ14:11,15) 7(យ៉ាកុប1:17; ម៉ាឡាគី3:6) 8(1ពង្សាវតារក្សត្រ8:27; យេរេមា23:23-24) 9(ទំនុកដំកើង90:2; 1ធីម៉ូថេ1:17) 10(ទំនុកដំកើង145:3) 11(លោកុប្បត្តិ17:1; វិវរណៈ4:8) 12(រ៉ូម16:27) 13(អេសាយ6:3 ; វិវរណៈ4:8) 14(ទំនុកដំកើង115:3) 15(និក្ខមនំ3:14) 16(អេភេសូ1:11) 17(សុភាសិត16:4; រ៉ូម11:36) 18(1យ៉ូហាន4:8,16) 19(និក្ខមនំ34:6-7) 20(ហេព្រើរ11:6) 21(នេហេមា9:32-33) 22(ទំនុកដំកើង5:5-6) 23(ណាហ៊ុម1:2-3;  និក្ខមនំ34:7) 24(យ៉ូហាន5:26) 25(កិច្ចការ7:2) 26(ទំនុកដំកើង119:68) 27(1ធីម៉ូថេ6:15; រ៉ូម9:5) 28(កិច្ចការ17:24-25) 29(យ៉ូប22:2-3) 30(រ៉ូម11:36) 31(វិវរណៈ4:11; 1ធីម៉ូថេ6:15; ដានីយ៉ែល4:25,35) 32(ហេព្រើរ4:13) 33(រ៉ូម11:34-35,ទំនុកដំកើង147:5) 34(កិច្ចការ15:18, អេសេគាល11:5) 35(ទំនុកដំកើង147:17; រ៉ូម7:12) 36(វិវរណៈ5:12-14) 37(1យ៉ូហាន5:7; ម៉ាថាយ3:16-17; 28:19; 2កូរិនថូស13:13) 38(យ៉ូហាន1:14-18) 39(យ៉ូហាន15:25; កាឡាទី4:6)

សូមចុចអានអំពីសេចក្តីអធិស្ឋាន