តើអ្នកណាជាអ្នកហៅព្រះជាម្ចាស់អ័ប្បាព្រះវរបិតា8 អើយ? ព្រះវរបិតាបានរៀបចំពិធីសម្រាប់លោកអ្នកដែលវិលត្រឡប់មកវិញ ទោះបីលោកអ្នកស្ថិតក្នុងស្ថានភាព អំពើបាបយ៉ាងណាក៏ដោយ9

ការកែប្រែចិត្តទៅកាន់ជីវិតគឺជាព្រះគុណនៃការផ្សាយដំណឹងល្អមួយ10 ដោយសារការប្រែចិត្តនោះ មនុស្សមានបាបសោកស្តាយ និងឈឺចាប់ ព្រមទាំងស្អប់ចំពោះអំពើបាបរបស់ខ្លួនដោយចេញពីការមើលឃើញ និង ការដឹងឮ មិនត្រឹមតែជាគ្រោះថ្នាក់ប៉ុណ្ណោះទេ តែក៏អំពីភាពអាប់ឱន និងភាពគួរស្អប់ខ្ពើមរបស់បាប ដែលវាផ្ទុយពីនិស្ស័យបរិសុទ្ធនិងក្រឹត្យវិន័យដ៏សុចរិតនៃព្រះ ហើយនៅលើការយល់ដឹង11 ពីក្តីមេត្តាករុណានៃព្រះក្នុងព្រះគ្រីស្ទ ហើយពួកគេបែរចេញពីការប្រព្រឹត្តអាក្រក់ទាំងអស់ទៅរកព្រះជាម្ចាស់ មានបំណង និងខិតខំប្រឹងប្រែងដើរ ជាមួយទ្រង់តាមគ្រប់ទាំងផ្លូវនៃបញ្ញត្តិទ្រង់12 ការប្រែចិត្ត មានភាពចាំបាច់ខ្លាំងណាស់ សម្រាប់មនុស្ស អ្នកមានដែលបាប បើគ្មានវាទេ នោះគ្មានអ្នកមានបាបណាម្នាក់មានរំពឹង នឹង ទទួលការអត់ទោសបាបបានឡើយ13
បើលោកអ្នកស្តាប់ ព្រះបន្ទូលនេះ ហើយអាចយល់នេះជាការពិត គឺលោកអ្នកទទួល ការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ14 ពីព្រោះមនុស្សលោកដែលមានបាប និង ធ្លាក់ក្នុង សេចក្តីល្បួងមិនមានសេរីភាពពីការអាក្រក់ និង អំពើបាបដើមទេ។
ព្រះវិញ្ញាណបរិសុទ្ធចេញពីព្រះវរបិតា15 ដែលបង្កើតពិភពលោកនេះមកគង់នៅជាមួយយើងជានិច្ច16 ទ្រង់ និងបង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្ដីទាំងអស់ និង រំលឹកពីគ្រប់ទាំងសេចក្ដី17 ទ្រង់ធ្វើទីបន្ទាល់ពីព្រះវរបិតា18 អោយយើងទទួលសារភាព អំពើបាបរបស់យើង19 ទ្រង់សម្តែងឲ្យមនុស្សលោក​ ដឹងច្បាស់ពី អំពើ បាប សេចក្តីសុចរិតទ្រង់នាំអ្នករាល់គ្នា ចូលក្នុងគ្រប់ទាំង សេចក្ដីពិត និងមានព្រះបន្ទូល ហើយសម្តែងឲ្យអ្នករាល់គ្នា​ ដឹងការដែលត្រូវមក20 ហើយអោយមានជីវិតថ្មីខាងព្រលឹងវិញ្ញាណដោយព្រះគុណ21 ដើម្បី លោកអ្នកទទួលជឿលើព្រះយេស៊ូវ22

សូមស្តាប់បង្គាប់ ដល់ ព្រះវិញ្ញាណបរិសុទ្ធ ដែលបានណែនាំរហូត ដល់ ឥឡូវនេះ23 សូមលន់តួបាប ដើម្បីព្រះយេស៊ូវយាងមកគង់ក្នុងចិត្ត24 ហើយទទួល ព្រះយេស៊ូវ បើលោកអ្នកធើ្វបែបនេះ មានអំណាចត្រឡប់ក្លាយជាកូនរបស់ព្រះវរបិតា25
“ត្បិតយើងបានសុចរិតដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះដោយមាត់ទទួលថ្លែងប្រាប់”26

 ព្រះគម្ពីរ27 មានព្រះបន្ទូលដូចខាងលើគឺមានន័យថា មាត់ទទួលថ្លែងប្រាប់ គឺជាសារៈសំខាន់ ការទទួលថ្លែងប្រាប់ដោយមាត់28 ទោះបីមានស្ថានភាពអ្វីៗ ក៏ដោយយើងខ្ញុំជឿ បើលោកអ្នកសារភាពហើយទទួលជឿដោយមាត់ ពេលនោះស្ថានភាពរបស់លោកអ្នក នឹង​ ផ្លាស់ប្តូរដោយគ្រាន់តែជឿ29
សំរាប់ការថ្លែងពីសេចក្ដីជំនឿ ដូចនេះយើងត្រូវតែអធិស្ឋានសំរាប់ ការទទួលជឿដើម្បី នឹងយាងព្រះយេស៊ូវគង់នៅក្នុងជីវិតរបស់យើង ពីព្រោះព្រះវិញ្ញាណបរិសុទ្ធ គឺជាការបើកចិត្តអោយទូលាយទៅវិញទៅមក ជាមួយមនុស្ស30 តែដោយពឹង
ដល់ព្រះគុណទ្រង់31 ពេលដែលយើងទទួលជឿលើព្រះយេស៊ូវ ជាព្រះអង្គសង្គ្រោះគង់នៅជាមួយយើង32 បន្ទាប់ពីបង្ហាញអំណោយទាន ដូចជា ទីបន្ទាល់របស់ជនជាតិខ្មែរ និង កូរ៉េ តាមរយៈព្រះហឫទ័យរបស់ព្រះវិញ្ញាណបរិសុទ្ធ33 ឥឡូវនេះ ជាពេលដែលសម្រេចចិត្ត34 សូមដកចេញ អំពើបាបគ្រប់មុខ និង ការគោរពរូបព្រះ។
“ព្រះអម្ចាស់ទ្រង់ជាព្រះវិញ្ញាណ ហើយកន្លែងណាក៏មានព្រះវិញ្ញាណ នៃព្រះអម្ចាស់គង់នៅ”35 អាម៉ែន!


8(កាឡាទី4:6) 9(លូកា15:21-23) 10(សាការី12:10; កិច្ចការ11:18) 11(អេសេគាល18:30-31; 36:31;​អេសាយ30:22; ទំនុកដំកើង51:4; យេរេមា31:18-19; យ៉ូអែល2:12-13; អេម៉ុស5:15; ទំនុកដំកើង11:128; 1កូរិនថូស7:11) 12(ទំនុកកើង119:6,6,59,106; លូកា1:16; 2ពង្សាវតាក្សត្រ23:25) 13(លូកា13:3,5; កិច្ចការ17:30-31) 14(រ៉ូម8:30,11:7; អេភេសូ1:10-11) 15(ម៉ាថាយ28:19; 2កូរិនថូស13:4) 16(យ៉ូហាន14:17) 17(យ៉ូហាន14:26) 18(យ៉ូហាន15:26) 19(យ៉ូហាន16:8) 20(យ៉ូហាន16:13,15) 21(រ៉ូម8:2; អេភេសូ2:1-5; 2ធីម៉ូថេ1:9-10; យ៉ូហាន3:3; 1ពេត្រុស1:3; យ៉ូហាន1:13; 1យ៉ូហាន3:9; យ៉ូហាន1:12;កាឡាទី6:15; 2កូរិនថូស5:17) 22(អេសេគាល11:19-20; ភីលីព2:13; ចោទិយកថា30:6; ម៉ាថាយ16:16-17; យ៉ូហាន11:27) 23(អេភេសូ1:9) 24(អេភេសូ2:8) 25(យ៉ូហាន1:12-13) 26(រ៉ូំម10:10; ហេព្រើរ12:2; រ៉ូំម1:16; 1កូរិនថូស1:18; យ៉ូហាន11:25) 27(ម៉ាថាយ24:35; 1កូរិនថូស2:13) 28(លោកុប្បត្តិ9:12 ; លោកុប្បត្តិ31:44,48; និក្ខមនំ23:3; 1យ៉ូហាន5:9; 1កូរិនថូស2:1) 29(កូឡុស1:13) 30(ទំនុកកើង110:3; ចោទិយកថា30:19; យ៉ាកុប1:14; យ៉ូហាន6:37) 31(រ៉ូម3:24; អេភេសូ1:7) 32(1កូរិនថូស12:30) 33(1កូរិនថូស12:7-11) 34(2កូរិនថូស2:1) 35(2កូរិនថូស3:17)

»បើលោកអ្នកចង់ស្គាល់ច្បាស់លាស់ អំពីការកើតជាថ្មីនិងព្រះវិញ្ញាណបរិសុទ្ធ សូមស្វែងរកអត្ថបទនោះ

»ឥឡូវនេះអ្នកដែលចង់អធិស្ឋានទទួលជឿលើព្រះយេស៊ូវ សូមចុចនៅទីនេះ

សូមចុចអានអំពីសេចក្តីអធិស្ឋាន